បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសនឹងជួបជាមួយប្រធាន EC នាថ្ងៃទី៧ ខែកុម្ភៈ

(VOVWORLD) - អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) Margaritis Schinas នាថ្ងៃទី៥ ខែ កុម្ភៈ បានអោយដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May នាថ្ងៃ ទី៧ ខែកុម្ភៈ នឹងអញ្ជើញទៅកាន់ទីក្រុងព្រុងសែល ជួបពិភាក្សាជាមួយប្រធាន EC លោក Jean-Claude Juncker ស្ដីអំពីបញ្ហា Brexit ក្នុងកាលៈទេសៈដែលការ ព្រួយបារម្ភអំពី “Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយ” កំពុងកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។ 
នៅសល់តែ២ខែទៀតគឺដល់ថ្ងៃទី២៩ ខែមីនា ដែលជាកាលកំណត់ ដែលអង់គ្លេសត្រូវចាកចេញពី EU ក៏ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុប បានអះអាងជាច្រើន លើកច្រើនសារថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំ EU និងលោកស្រី May កាលពីខែវិច្ឆិកាឆ្នាំ២០១៨ គឺមិនអាចលើកយកមកចរចាឡើង វិញបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ