បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសប្តេជ្ញាចិត្តអនុវត្តតាមសេណារីយ៉ូឲ្យទាន់ពេលវេលាបានកំណត់ (ថ្ងៃទី ៣១ ខែតុលា)

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៥ ខែតុលា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា សហភាពអឺរ៉ុប (EU) បានសម្រេចចិត្តពន្យាពេលដែលអង់គ្លេសចាកចេញពី EU ឬហៅថា Brexit ប៉ុន្តែទីក្រុងឡុងដ៍នៅតែត្រូវចាកចេញឲ្យទាន់ពេលវេលាដែលបានកំណត់ពោលគឺ នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។

 នៅពេលនេះបើទោះបីជាខិតខំប្រឹងប្រែងជំរុញឱ្យសភាអង់គ្លេសបោះឆ្នោតឱ្យបានឆាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង Brexit ដោយមានការរារាំងដោយសមាជិកសភាក៏ដោយ ប៉ុន្តែនាយករដ្ឋមន្រ្តីអង់គ្លេសនៅតែមានសុទិដ្ឋិនិយមអំពីសេណារីយ៉ូ Brexit ចាកចេញពី EU នៅថ្ងៃទី ៣១ ខែតុលា។ ទោះយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថាប្រការនេះអាស្រ័យទៅលើសំឡេងរួមរបស់សហភាពអឺរ៉ុប។ លោកក៏បានបង្ហាញគោលជំហររឹងប៉ឹងនឹងជំរុញផែនការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ព្រមៗជាមួយនឹងការអនុវត្តរបៀបវារៈក្នុងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ