បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសរួចផុតពីការបោះឆ្នោតដ៏សំខាន់នៅរដ្ឋសភា

(VOVWORLD) -នាថ្ងៃទី ២០ មិថុនា រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានរួចផុតពីការបោះឆ្នោតសំខាន់ៗនៅរដ្ឋសភានៃប្រទេសខ្លួន បន្ទាប់ពីលោកស្រីបានធ្វើសម្បទានជាច្រើនថែមទៀត ដែលទាក់ទិននឹងតួនាទីរបស់សភាជាន់ទាបក្នុងកិច្ចព្រមព្រៀងចុងក្រោយអំពី Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប - EU) ។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសរួចផុតពីការបោះឆ្នោតដ៏សំខាន់នៅរដ្ឋសភា - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

 ដោយមានសម្លេងគាំទ្រចំនួន 319 និងសម្លេងប្រឆាំងចំនួន 303 នោះ សមាជិកសភាជាន់ទាប់នានាបានច្រាលចោលសំណើរអំពីការបង្កើនអំណាចសម្រាប់សមាជិកសភា ប្រសិនបើមិនទទួលបានកិច្ចព្រមព្រៀងណាមួយជាមួយ Brussels មុននឹង ពេលវេលាកំណត់អង់គ្លេសចាកចេញពី ដំបូលរួម នាខែមិនា ឆ្នាំ ២០១៩។

មុននេះ នាថ្ងៃទី ១៣ មិថុនា ដោយមានសម្លេងគាំទ្រចំនួន 327 និងសម្លេងប្រឆាំងចំនួន ១២៦ នោះ សភាជាន់ទាបអង់គ្លេសក៏បានបោះឆ្នោតច្រានចោលសំណើរអំពីការដែលអង់គ្លេសនៅជាសមាជិកតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) បន្ទាប់ពីប្រទេសនេះចាកចេញពី EU នាឆ្នាំ ២០១៩ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ