បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសស្នើឱ្យបោះឆ្នោតមុនកាលកំណត់ប្រសិនបើ ចង់ពន្យាពេល Brexit

(VOVWORLD) - ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ លោក Boris Johnson បានអះអាងថា ប្រសិនបើសមាជិកសភាពិតជាចង់បានពេលវេលាបន្ថែមទៀតដើម្បីសិក្សាលើកិច្ចព្រមព្រៀងរបស់លោកគឺ“ ពួកគេនឹងមានពេលច្រើនទៀតប៉ុន្តែពួកគេត្រូវតែយល់ព្រមលើការបោះឆ្នោតសកលនាថ្ងៃទី ១២ ខែធ្នូខាងមុខមុខ”។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសស្នើឱ្យបោះឆ្នោតមុនកាលកំណត់ប្រសិនបើ ចង់ពន្យាពេល Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)

នាថ្ងៃទី ២៤ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា លោកនឹងផ្តល់ពេលវេលាបន្ថែមទៀតដល់សភាដើម្បីពិនិត្យពិច័យយ៉ាងល្អិតល្អន់លើផែនការស្ដីពីការដែលអង់គ្លេសបានចាកចេញពី សហភាពអឺរ៉ុប (ឬហៅថា Brexit) របស់ លោក ប្រសិនបើសភាយល់ព្រមរៀបចំការបោះឆ្នោត មុនកាលកំណត់នាថ្ងៃទី ១២ ខែធ្នូខាងមុខ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ លោក Boris Johnson បានអះអាងថា ប្រសិនបើសមាជិកសភាពិតជាចង់បានពេលវេលាបន្ថែមទៀតដើម្បីសិក្សាលើកិច្ចព្រមព្រៀងរបស់លោកគឺ“ ពួកគេនឹងមានពេលច្រើនទៀតប៉ុន្តែពួកគេត្រូវតែយល់ព្រមលើការបោះឆ្នោតសកលនាថ្ងៃទី ១២ ខែធ្នូខាងមុខមុខ”។

នៅក្នុងការបោះឆ្នោតមួយ នាល្ងាចថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ទទួលបានការគាំទ្រពីសមាជិកសភាចំពោះកិច្ចព្រមព្រៀង Brexit ដែលលោកសម្រេចបានជាមួយសហភាពអឺរ៉ុប កាលពីសប្តាហ៍មុន ប៉ុន្តែលោកក៏ទទួលបរាជ័យនៅពេលដែលសមាជិកសភាបានច្រានចោលការខិតខំប្រឹងប្រែងរបស់លោក សំដៅនាំអង់គ្លេសចាកចេញពី សហភាពអឺរ៉ុបនាថ្ងៃទី ៣១ ខែតុលាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ