បញ្ហា Brexit - នាយករដ្ឋមន្រ្តីអង់គ្លេសស្វែងរក "សម្លេងគាំទ្រភាគច្រើនដោយស្ថេរភាព" នៅក្នុងរដ្ឋសភា
(VOVWORLD) - នាថ្ងៃទី ១៤ ខែឧសភា អ្នកនាំពាក្យនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសចេញសេចក្តីព្រាងច្បាប់មួយនៅក្នុងសប្ដាហ៍ដំបូងនៃខែមិថុនាខាងមុខនេះ ហើយប្រសិនបើត្រូវបានអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់នោះនឹងជួយដោះស្រាយភាពជាប់គាំងក្នុងដំណើរការ Brexit ឬហៅថាអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប ( EU) ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May |
សេចក្តីប្រកាសដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាងនាយករដ្ឋមន្រ្តី May និងមេដឹកនាំគណបក្សប្រឆាំង លោក Jeremy Corbyn សំដៅស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ភាពជាប់គាំងនៅក្នុងបញ្ហា Brexit ក្នុងរដ្ឋសភា។ សេចក្តីប្រកាសបានលើកច្បាស់ថា រដ្ឋាភិបាលនឹងលើកសំណើរមួយស្តីពីសេចក្តីព្រាងច្បាប់នៃកិច្ចព្រមព្រៀង Brexit នៅក្នុងសប្តាហ៍ទីមួយនៃខែមិថុនាខាងមុខនេះ ដែលពោលគឺចាប់ផ្តើមពីថ្ងៃទី ៣ ខែមិថុនា។ គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើង ដោយឈរលើកិច្ចព្រមព្រៀង Brexit ដែលអង់គ្លេសនិងសហភាពអឺរ៉ុបបានសំរេចនាខែវិច្ឆិកាឆ្នាំ ២០១៨ ៕