បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសស្វែងរកជំហានលោតផ្លោះក្នុងបណ្ដាការចរចា
(VOVWORLD) -តាមផែនការ ថ្នាក់ដឹកនាំប្រទេសជាសមាជិក EU នៅសល់ចំនួន ២៧ និងជួបជុំគ្នានៅទីក្រុងប៊្រុចសែលនាថ្ងៃទី ២១ ខែមិនាខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហា Brexit ។
នាយករដ្ឋមន្ត្រីង់គ្លេសលោកស្រី Theresa May និងប្រធាន គណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១១ ខែ មិនា អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា លោកស្រី Theresa May បានបន្តសន្ទនាតាមទូរស័ព្ទជាមួយប្រធាន គណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker នាថ្ងៃដដែល ព្រមទាំងសង្កត់ធ្ងន់ថា រាល់ការចរចាអំពីដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit នៅតែប្រព្រឹត្តិទៅដដែល។ មុននេះ កាលពីយប់ថ្ងៃទី ១០ ខែមិនា លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសក៏បានពិភាក្សាជាមួយលោក Jean-Claude Juncker ក្រោយពីបានសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំអឺរ៉ុបនានាកាលពីថ្ងៃទី ៨ នឹង ទី ៩ ខែមិនាសំដៅខិតខំប្រឹងប្រែងស្វែងរកជំហានលោតផ្លោះមួយ ក្នុងបណ្ដាការចរចា ដើម្បីទទួលបានការធ្វើសម្បទានរបស់ EU ចំពោះការព្រមព្រៀង Brexit ។
នាថ្ងៃដដែល ថ្នាក់ដឹកនាំ EU បានឲ្យដឹងថាការព្រមព្រៀង Brexit មួយជិតនឹងទទួលបាននាថ្ងៃទី ៩ ខែមិនាក្រោយពី EU បង្ហាញអំពីយន្តការស្របច្បាប់នានា ដែលអង់គ្លេសអាចប្រើប្រាស់ ដើម្បីរំលងដោយឯកតោភាគីមាត្រា "របាំង"ដ៏ចម្រូងចម្រាសប៉ុន្តែផែនការនេះត្រូវបានគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May ច្រានចោល។ តាមផែនការ ថ្នាក់ដឹកនាំប្រទេសជាសមាជិក EU នៅសល់ចំនួន ២៧ និងជួបជុំគ្នានៅទីក្រុងប៊្រុចសែលនាថ្ងៃទី ២១ ខែមិនាខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហា Brexit ៕