បញ្ហា Brexit - ប្រធានក្រុមចរចារបស់សហភាពអឺរ៉ុបប្រឆាំងជំទាស់នឹងសំណើស្តីពីការផ្លាស់ប្តូរកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអង់គ្លេស
(VOVWORLD) - នាថ្ងៃទី ២៥ ខែកក្កដា ប្រធានក្រុមចរចារសហភាពអឺរ៉ុប (EU) ទទួលបន្ទុកបញ្ហា Brexit (ឬហៅថាអង់គ្លេសចាកចេញពី EU) លោក Michel Barnier បានអះអាងថាសំណើរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសលោក Boris Johnson សំដៅផ្លាស់ប្តូរកិច្ចព្រមព្រៀង Brexit គឺមិនអាចទទួលយកបានឡើយ។
ប្រធានក្រុមចរចារសហសភាពអឺរ៉ុប (EU) ទទួលបន្ទុកបញ្ហា Brexit លោក Michel Barnier |
នៅក្នុងសារលិខិតផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសហភាពអឺរ៉ុប លោក Barnier បានឲ្យដឹងថា នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសលោក Boris Johnson បានប្រកាសថាប្រសិនចង់សម្រេចបានកិច្ចព្រមព្រៀងនោះ គឺគ្រាន់តែលុបបំបាត់ចោលបទបញ្ញត្តិដែលគេហៅថា «ផែនកាបម្រុងស្តីពីព្រំដែន ប្រទេសអៀរឡង់»ឬហៅថាជាបទបញ្ញត្តិ«របងរារាំង» ផងដែរ។ លោក Boris Johnson បានលើកច្បាស់ថា «ប្រការនេះពិតជាមិនអាចទទួលយកបាន ហើយក៏មិនមែនជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សាអឺរ៉ុបនោះទេ»។ គួរបញ្ជាក់ថា នៅថ្ងៃដដែលនោះ នៅក្នុងបទសុន្ទរកថាមួយទៅកាន់សភាអង់គ្លេស នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson បានបញ្ជាក់យ៉ាងច្បាស់ថា ការលុបបំបាត់ចោលទាំងស្រុងនូវបទបញ្ញត្តិ «របងរារាំង» គឺជាគោលដៅចម្បងដ៏សំខាន់ក្នុងកិច្ចចរចានាពេលអនាគតស្តីពី Brexit ជាមួយសហភាពអឺរ៉ុបផងដែរ៕