បញ្ហា Brexit៖ ប្រព័ន្ធផ្សព្វផ្សាយបារាំងបានបញ្ជាក់ថា EU មិនមានសមាជិកចក្រភពអង់គ្លេសទៀតឡើយ
(VOVWORLD) - ក្រោយពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ប្រព័ន្ធផ្សព្វផ្សាយបារាំងបានចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺជាការបាត់បង់ដ៏ធំមួយនៃសហភាព ដែលអាចជះឥទ្ធិពលដល់ស្ថានភាពទូទៅនៅអឺរ៉ុប។
យោងតាមកាសែត Le Monde និង Les Echos បានឲ្យដឹងថា ការច្របូកប្របល់ក្រោយBrexit អាច សង្កេតឃើញយ៉ាងច្បាស់លាស់តាមរយៈទិន្នន័យនៅពេលដែលសហភាពអ៊ឺរ៉ុបបាត់បង់ប្រជាជនចំនួន ៦៦ លាននាក់ និង ១៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។យោងតាមអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថា ក្នុងនាមជាប្រទេសសមាជិកមួយ អង់ក្លេសបានក្លាយទៅជាប្រទេសប្រកួតប្រជែងមួយ។
ប្រជាជនអង់គ្លេស (រូបថតៈ TTXVN)
|
ក្រោយ Brexit សហភាពអឺរ៉ុបមានសមាជិកអចិន្ត្រៃ យ៍តែមួយគត់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺបារាំង។ ការបាត់បង់ទីពីរគឺការខ្វះខាតមនោគមវិជ្ជា។ អ្នកការទូតម្នាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថា តាំងពីសម័យនាយករដ្ឋមន្រ្តី លោក Margaret Thatcher រហូតដល់សម័យនាយរដ្ឋមន្ត្រី លោក Tony Blair ទីក្រុងឡុងដ៏បានសម្របសម្រួលដំណើរការកសាងអឺរ៉ុប តាមទិសគាំទ្រទីផ្សារនិងគាំទ្រការបើកទូលាយ៕