បញ្ហា Brexit ៖ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបើកទ្វារស្វាគមន៍អង់គ្លេសវិលត្រឡប់មកវិញ

(VOVWORLD) - នាថ្ងៃទី ១៥ មិថុនា អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans បានឲ្យដឹងថា៖ លោកនឹងស្វាគមន៍អង់គ្លេសវិលត្រឡប់មក សហភាពអឺរ៉ុប (EU) វិញ ប្រសិនបើ ប្រទេសនេះពិនិត្យមើលសេចក្តីសម្រេចចាក ចេញពីដំបូលរួមឡើងវិញ។ 
បញ្ហា Brexit ៖ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបើកទ្វារស្វាគមន៍អង់គ្លេសវិលត្រឡប់មកវិញ - ảnh 1 បញ្ហា Brexit ៖ មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបបើកទ្វារស្វាគមន៍អង់គ្លេសវិលត្រឡប់មកវិញ

(VOVworld) – នាថ្ងៃទី ១៥ មិថុនា អនុប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Frans Timmermans បានឲ្យដឹងថា៖ លោកនឹងស្វាគមន៍អង់គ្លេសវិលត្រឡប់មក សហភាពអឺរ៉ុប (EU) វិញ ប្រសិនបើ ប្រទេសនេះពិនិត្យមើលសេចក្តីសម្រេចចាក ចេញពីដំបូលរួមឡើងវិញ។ ទស្សនៈពោលខាងលើរបស់លោក Timmermans ស្រដៀងគ្នាជាមួយទស្សនៈរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានអះអាងនាថ្ងៃទី ១៣ មិថុនា កន្លងទៅថា៖ ច្រកទ្វារចូលក្នុង EU បើកទូលាយស្វាគមន៍អង់គ្លេសជានិច្ច។ បណ្ដាសេចក្តីសម្រេចពោលខាងលើ របស់មជ្ឈដ្ឋានមន្ត្រីអឺរ៉ុបត្រូវបាននាំចេញក្នុងកាលៈទេសៈការគាំទ្ររបស់ប្រជា ពលរដ្ឋអង់គ្លេសចំពោះគណៈបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី Theresa May បានធ្លាក់ចុះនាពេលថ្មីៗនេះ។ ក្នុងការបោះឆ្នោតសកលមុនកាលកំណត់នា ពេលកន្លងទៅ គណៈបក្សអភិរក្សនិយមបានបាត់បង់អាសនៈចំនួន ១២ ក្នុងរដ្ឋសភាបើប្រៀបនឹងការបោះឆ្នោតមុនៗ រីឯ អាសនៈរបស់គណៈបក្សពលកម្ម បង្កើនបន្ថែម ៣០ អាសនៈទៀត។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែលរដ្ឋអំណាច Scotland បានឲ្យដឹងថា៖ គេនឹងសហការជាមួយបណ្ដាគណៈបក្សនយោបាយនៅទីនេះដើម្បីជំនះពុះពារលើផលវិបាកដ៏ធ្ងន់ធ្ងរដោយសេណារីយូរ Brexit អាចបណ្តាលឡើង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ