បញ្ហា Brexit៖ មានលទ្ធភាពយ៉ាងតិចតូចណាស់ដែលសហភាពអឺរ៉ុបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូចដែលអង់គ្លេសចង់បាននោះទេ

(VOVWORLD) -     នាថ្ងៃទី ៣០ ខែសីហា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានថ្លែងថា សហភាពអឺរ៉ុប (EU) នឹងមិនផ្តល់ឱ្យអង់គ្លេសនូវកិច្ចព្រមព្រៀង “លែងលះគ្នា” ដែលទីក្រុងឡុងដ៍ចង់បាននោះទេ ប្រសិនបើ EU ជឿថាវាអាចបញ្ច្រាសពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដែលហៅថា Brexit  ។
បញ្ហា Brexit៖ មានលទ្ធភាពយ៉ាងតិចតូចណាស់ដែលសហភាពអឺរ៉ុបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូចដែលអង់គ្លេសចង់បាននោះទេ - ảnh 1  នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson (រូបថត៖ AFP/TTXVN)

            ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Sky News លោក Boris Johnson បានបង្ហាញការព្រួយបារម្ភថា មានដៃគូអង់គ្លេសកាន់តែច្រើននៅក្នុងសហភាពអឺរ៉ុបគិតថាអាចពន្យារពេលសម្រាប់ Brexit ហើយសភាអង់គ្លេសអាច «ទប់ជើង» របស់រដ្ឋាភិបាល។ ប្រការនេះមានន័យថាវាមិនទំនងជាប៊្រុចសែលនឹងផ្តល់ឱ្យ     ទីក្រុងឡុងដ៍នូវកិច្ចព្រមព្រៀងដែលវាត្រូវការនោះឡើយ។ លោក Boris Johnson ក៏បានព្រមានថា ប្រសិនបណ្តាសមាជិកសភាអង់គ្លេសព្យាយាមស្វែងរកវិធីរាំងស្កាត់នៅសប្តាហ៍ក្រោយ ឬពន្យារពេល Brexit ក្រោយពីថ្ងៃទី ៣១ ខែតុលា      ប្រការនេះនឹងបង្កឱ្យមាន "ការខូចខាតរយៈពេលវែង" ដល់គណបក្សនយោបាយធំៗនៅអង់គ្លេស ក៏ដូចជាប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនចំពោះ   ខឿននយោបាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ