បញ្ហា Brexit ៖ រដ្ឋាភិបាលអង់គ្លេសចរចារជាមួយ DUP អំពីកិច្ចព្រមព្រៀង Brexit
(VOVWORLD) - អ្នកនាំពាក្យរបស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានអោយដឹងថា ការចរចាស្តីពីការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit រវាងលោកស្រី May និងគណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ (DUP) ដែលជាគណបក្សធំបំផុតនៅអៀរឡង់ខាងជើងកំពុងបានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមីនា។
ខណៈពេលបានសួរអំពីព័ត៌មានផ្សព្វផ្សាយដែលបានអោយដឹងថា សមាជិកសភាមួយចំនួននឹងគាំទ្រកិច្ចព្រមព្រៀងរបស់លោកស្រី May ប្រសិនបើលោកស្រីកំណត់បានថ្ងៃលោកស្រីនឹងលាលែងពីតំណែងអ្នកនាំពាក្យរូបនេះបានចាត់ទុកថា នាបច្ចុប្បន្ន នា យករដ្ឋមន្ត្រីបានផ្តោតទៅលើការនាំអោយកិច្ចព្រមព្រៀង Brexit ឆ្លងការបោះឆ្នោត នាថ្ងៃទី ២០ ខែ មីនាខាងមុខ។
មន្ត្រីរូបនេះក៏បានអោយដឹងថា នឹងមិនមានការចរចារណាជាមួយ EU អំពីមាត្រា “ប៉ុស្តិ៍ទប់ស្តាត់”-ដើម្បីធានាព្រំដែនបើកទ្វាររវាង អៀរឡង់ (សមាជិកEU) ជាមួយអៀរឡង់ខាងជើងនៅឡើយ ។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt បានអោយដឹងថារដ្ឋាភិបាលប្រទេសនេះនៅតែមានការងារជាច្រើនសំដៅធានាបានការគាំទ្ររបស់រដ្ឋសភាក្នុងការបោះឆ្នោតលើកទី ៣ ដើម្បីនាំប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ( EU)ឬ ហៅថា Brexit៕