បញ្ហា Brexit៖ រដ្ឋាភិបាល​អង់គ្លេស​ពិបាក​ឯកភាពគ្នា​អំពីគម្រោងច្បាប់​ចាកចេញពីសហភាពអឺរ៉ុប

(VOVWORLD) -លោក  Mark Spencer បានបន្តថា រដ្ឋាភិបាលមានផែនការបោះឆ្នោតលើគម្រោងច្បាប់ Brexit នៅរដ្ឋសភា នាថ្ងៃទី ៧ ខែមិថុនាខាងមុខ ព្រមទាំងមានក្ដីសង្ឈឹមថា អាច ធ្វើការពិភាក្សាគ្នាជាលើកទីពីរស្ដីពីគម្រោងច្បាប់នេះនាថ្ងៃទី ១៧ ខែមិថុនាខាងមុខ។
បញ្ហា Brexit៖ រដ្ឋាភិបាល​អង់គ្លេស​ពិបាក​ឯកភាពគ្នា​អំពីគម្រោងច្បាប់​ចាកចេញពីសហភាពអឺរ៉ុប - ảnh 1
នាយករដ្ឋមន្ត្រីអង់គ្លេសTheresa May ថ្លែងសុន្ទរកថានៅក្រុងឡុងដ៍ (ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២៣ ខែ ឧសភា រដ្ឋាភិបាលអង់គ្លេសបានសម្រេចពន្យារពេលផែនការស្ដីពីការរៀបចំការបោះឆ្នោតលើដំណើរការនាំអង់គ្លេសចាកចេញពី  សហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលគ្រោងនឹងប្រព្រឹត្តិទៅនាដើមខែមិថុនាខាងមុខ។

ថ្លែងទៅកាន់សមាជិកសភាសភា លោក Mark Spencer បាននិយាយថារដ្ឋាភិបាលនឹងធ្វើបច្ចុប្បន្នភាពពេលវេលា ប្រកាសគម្រោងច្បាប់ស្ដីពីកិច្ចព្រមព្រោង Brexit ទៅកាន់រដ្ឋសភានាថ្ងៃទី ៤ ខែមិថុនាខាងមុខ។ នាបច្ចុប្បន្ននេះ លោក Mark Spencer ជាអ្នកតំណាងរដ្ឋាភិបាលជាណ្តោះអាសន្ននៅសភាជាន់ទាប បន្ទាប់ពី លោកស្រី Andrea Leadsom ថ្នាក់ដឹកនាំភាគីអភិរក្សនៅសភាជាន់ទាបបានលាលែងពីតំណែងកាលពីថ្ងៃទី ២២ ខែឧសភា។ លោក  Mark Spencer បានបន្តថា រដ្ឋាភិបាលមានផែនការបោះឆ្នោតលើគម្រោងច្បាប់ Brexit នៅរដ្ឋសភា នាថ្ងៃទី ៧ ខែមិថុនាខាងមុខ ព្រមទាំងមានក្ដីសង្ឈឹមថា អាច ធ្វើការពិភាក្សាគ្នាជាលើកទីពីរស្ដីពីគម្រោងច្បាប់នេះនាថ្ងៃទី ១៧ ខែមិថុនាខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះរដ្ឋាភិបាលមិនទាន់បានឯកភាពគ្នាអំពីបញ្ហានេះឡើយ ហើយនឹងធ្វើបច្ចុប្បន្នភាពពេលវេលាប្រកាសគម្រោងច្បាស់ស្ដីពីកិច្ចព្រមព្រៀង Brexit ចំពោះរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ