បញ្ហា Brexit៖ លទ្ធភាពដែលចក្រភពអង់គ្លេសពន្លឿនការដាក់កំហិតលើពលករអន្តោប្រវេសន៍ដែលមានជំនាញឯកទេសទាប

(VOVWORLD) - បញ្ហាជនអន្តោប្រវេសន៍ទំនងជាក្លាយជាប្រធានបទនៃការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងរដ្ឋាភិបាលអង់គ្លេសនិងមជ្ឈដ្ឋានធុរជនក្នុងសប្តាហ៍នេះ ក្នុងបរិបទដែល នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អនុវត្តការពន្លឿននូវវិធានការដាក់កំហិតចំពោះជនអន្តោប្រវេសន៍ ដែលមានជំនាញឯកទេសទាប បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) - ឬហៅថា Brexit។
បញ្ហា Brexit៖ លទ្ធភាពដែលចក្រភពអង់គ្លេសពន្លឿនការដាក់កំហិតលើពលករអន្តោប្រវេសន៍ដែលមានជំនាញឯកទេសទាប - ảnh 1 លទ្ធភាពដែលចក្រភពអង់គ្លេសន្លឿនការដាក់កំហិតលើពលករអន្តោប្រវេសន៍ស្រុកដែលមានជំនាញឯកទេសទាប (រូបថត៖ ft.com)

សារព័ត៌មានអង់គ្លេសបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលដែលបានឲ្យដឹងថាក្នុងសប្តាហ៍នេះគណៈរដ្ឋមន្រ្តីរបស់ លោក Boris Johnson គ្រោងនឹងពិភាក្សាអំពីផែនការដើម្បីលុបចោលរយៈពេលអន្តរកាលដូចពោលខាងលើនេះ ហើយអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មីនៅដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនេះដែរ បើយោងតាមសំណើរដែលបានដាក់ជូនដោយគណៈកម្មការអឺរ៉ុប (EC) កាលពីថ្ងៃទី ២០ ខែមករា អង់គ្លេសអាចនឹងត្រូវពិន័យឬបាត់បង់សិទ្ធិអនុគ្រោះរបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុបប្រសិនបើរំលោភបំពានលើបទបញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលអនាគតជាមួយសហគមន៍អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ