បញ្ហា Brexit៖ សេចក្តីព្រាងច្បាប់រាំងស្កាត់សេណារីយ៉ូ “លែងលះ“ដោយគ្មានកិច្ចព្រមព្រៀងចូលជាធរមាន

(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានថ្លែងថារដ្ឋសភាប្រទេសនេះនឹងចាប់ផ្តើមផ្អាកសកម្មភាព បន្ទាប់ពីបញ្ចប់ថ្ងៃធ្វើការនាថ្ងៃទី ៩ ខែកញ្ញា ហើយនឹងអូនបន្លាយក្នុងរយៈពេលមួយខែទៀត តាមសំណើរបស់ថ្នាក់ដឹកនាំអង់គ្លេសរូបនេះ។
បញ្ហា Brexit៖ សេចក្តីព្រាងច្បាប់រាំងស្កាត់សេណារីយ៉ូ “លែងលះ“ដោយគ្មានកិច្ចព្រមព្រៀងចូលជាធរមាន - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson និង  ព្រះមហាក្សត្រិយានីអង់គ្លេស Elizabeth ទី ២ (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យអង់គ្លេសបានឲ្យដឹងថា សភានឹងផ្អាកសកម្មភាពនានាហើយ    សេចក្តីសម្រេចនេះនឹងចូលជាធរមាន ដោយមិនអើពើរដល់លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភាជាន់ទាបស្តីពីសំណើរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោតសកលមុនពេលកំណត់នៅដើមខែក្រោយក៏ដោយ។ នាថ្ងៃទី ៩ ខែកញ្ញា ព្រះមហាក្សត្រិយានីអង់គ្លេស Elizabeth ទី ២ បានផ្តល់សច្ចាប័នលើផ្នែកមួយនៃសេចក្តីព្រាងច្បាប់ សំដៅស្វែងរកវិធីរាំងស្កាត់នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson មិនអនុវត្តផែនការដែលនាំអង់គ្លេសចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង -ឬហៅថា " Brexit រឹង"  នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសភាអង់គ្លេសកាលពីសប្តាហ៍មុនទោះបីជាមានការប្រឆាំងជំទាស់ពីរដ្ឋាភិបាលអង់គ្លេសក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ