បញ្ហា Brexit៖ សេដ្ឋកិច្ចអង់គ្លេសមានកំរិតកំណើនយឺតបំផុតក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ
(VOVWORLD) - នាថ្ងៃទី ១១ ខែកុម្ភៈ ការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានប្រកាសទិន្នន័យដែលបានសរឲ្យឃើញថា នាឆ្នាំ ២០១៨ សេដ្ឋកិច្ចប្រទេសនេះមាន កំណើនស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ។
សេដ្ឋកិច្ចអង់គ្លេសមានកំរិតកំណើនយឺតបំផុតក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ |
យោងតាម ONS បានឲ្យដឹងថា នាឆ្នាំ ២០១៨ កំណើននៃផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេស (GDP) សម្រេចបាន 1,4% ដែលថយចុះបើប្រៀបធៀបនឹងកំរិត 1,8% នាឆ្នាំ ២០១៧ ហើយនេះជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០១២។ ONS ក៏បានឲ្យដឹងទៀតថា ល្បឿនកំណើន GDP មានកំរិតយឺតយាវយ៉ាងច្បាស់លាស់ក្នុងរយៈ ៣ ខែនាចុងឆ្នាំទៅមិញ ក្នុងនោះ នាខែធ្នូ ឆ្នាំ២០១៨ បានថយចុះ 0,4% ។ នេះជាលើកដំបូងចាប់តាំងពីខែកញ្ញាឆ្នាំ ២០១២ កំណើនក្នុងវិស័យសំណង់ ផលិតកម្មនិងសេវាកម្មបានថយចុះនាខែចុងក្រោយក្នុងឆ្នាំ។ របាយការណ៍ ONS បានប្រកាសក្នុងបរិបទដែលដំណើរការនាំប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit មិនទាន់ច្បាស់លាស់ ហើយកំណើនសេដ្ឋកិច្ចសកលលោកកាន់តែចុះខ្សោយថែមទៀតផងដែរ៕