បញ្ហា Brexit - សភាជាន់ទាបអង់គ្លេសបន្តតម្រង់ទៅលើភាគីរដ្ឋាភិបាល

(VOVWORLD) - នាថ្ងៃទី ៩ ខែមករា សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតជាឯកច្ឆន្ទស្នើ ឱ្យរដ្ឋាភិបាលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ពន្លឿនកាលកំណត់ដាក់ជូនផែនការ B ក្នុងករណីមានកិច្ចព្រមព្រៀងស្តីពីការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដែលនាពេលបច្ចុប្បន្នមិនឆ្លងផុតពីការបោះឆ្នោតនៅក្នុងសភាជាន់ទាបនៃប្រទេសនេះនៅសប្តាហ៍ខាងមុខ។
បញ្ហា Brexit - សភាជាន់ទាបអង់គ្លេសបន្តតម្រង់ទៅលើភាគីរដ្ឋាភិបាល - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

ដោយមានសម្លេងគាំទ្រចំនួន ៣០៨ សម្លេង និងសម្លេងប្រឆាំងចំនួន ២៩៧ នៅក្នុងការបោះឆ្នោតសភាជាន់ទាបនោះ រដ្ឋាភិបាលអង់គ្លេសនឹងត្រូវដាក់ជូនផែនការជំនួសកិច្ចព្រមព្រៀង Brexit នាពេលបច្ចុប្បន្ន ក្នុងរយៈពេល ៣ ថ្ងៃធ្វើការដែលគិតពីកិច្ចព្រមព្រៀងដំបូងត្រូវបានបដិសេដនៅរដ្ឋសភា ដោយជំនួសឱ្យរយៈពេល ២១ ថ្ងៃដូចជាក្នុងច្បាប់កំណត់។ នេះបានចាត់ទុកជាទង្វើមួយដែលបង្កើនសម្ពាធលើរដ្ឋាភិបាលអង់គ្លេសចំពេលកិច្ចព្រមព្រៀង Brexit សម្រេចបានជាមួយ EU កាលពីខែវិច្ឆិកាកន្លងទៅ ហើយក៏កំពុងប្រឈមមុខនឹងការលំបាកជាច្រើន និងមានលទ្ធភាពខ្ពស់នឹងមិនអាចឆ្លងផុតពីការបោះឆ្នោតនៅនៅសភាជាន់ទាប នៅថ្ងៃទី ១៥ ខែមករាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ