បញ្ហា Brexit៖ សភាអង់គ្លេសកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតជាបន្ត ស្តីពីការបោះឆ្នោតសកលមុនកាលកំណត់

(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា ប្រធានសភាជាន់ទាបអង់គ្លេស លោក Jacob Rees-Mogg បានឲ្យដឹងថា នៅថ្ងៃទី៩ខែកញ្ញាខាងមុខនេះសមាជិកសភាអង់គ្លេសនឹងធ្វើការបោះឆ្នោតមួយទៀតស្តីពីសំណើរថា គួរឬមិនគួររៀបចំការបោះឆ្នោតមុនពេលកំណត់ ។
បញ្ហា Brexit៖ សភាអង់គ្លេសកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតជាបន្ត ស្តីពីការបោះឆ្នោតសកលមុនកាលកំណត់ - ảnh 1 ប្រធានសភាជាន់ទាបអង់គ្លេស លោក Jacob Rees-Mogg (រូបថត៖ AFP/TTXVN)

មុននេះ នាថ្ងៃទី ៤ ខែកញ្ញា សភាជាន់ទាបបានបោះឆ្នោតបដិសេដសំណើររបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ស្តីពីការរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ១៥ ខែតុលាខាងមុខនេះ ព្រមទាំងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលអាចបង្ខំឲ្យនាយករដ្ឋមន្ត្រីអង់គ្លេសត្រូវតែពន្យាពេលសម្រាប់ដំណើរការ អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (ឬហៅថា Brexit)។ យោងតាមលោក Rees-Mogg បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ពន្យារពេលសម្រាប់ Brexit ប្រសិនបើ ត្រូវបានអនុម័តដោយព្រឹទ្ធសភាអង់គ្លេស នោះនឹងទទួលបានការយល់ព្រមពីរាជវង្សអង់គ្លេសយ៉ាងឆាប់រហ័សផងដែរ៕

ទន្ទឹមនឹងនេះដែរ គណបក្សប្រឆាំងអង់គ្លេសបានប្រកាសថាគណបក្សនេះនឹងមិនគាំទ្រការបោះឆ្នោតសកលមុនពេលកំណត់នោះឡើយ ដរាបណាមានសេចក្តីព្រាងច្បាប់សំដៅរាំងខ្ទប់ Brexit ដោយគ្មានកិច្ចព្រមព្រៀងនៅចុងខែតុលាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ