បញ្ហា Brexit៖ សភាអង់គ្លេសនឹងបោះឆ្នោតលើលទ្ធភាពនៃការបោះឆ្នោតមុនកាលកំណត់
(VOVWORLD) -នេះជាលក្ខខ័ណ្ឌដែលលោកនាយករដ្ឋមន្រ្តី Boris Johnson បាននាំចេញ ដើម្បីធ្វើជាថ្នូរនឹងការដែលសភាមានពេលវេលាបន្ថែមទៀតដើម្បីសិក្សាលើកិច្ចព្រមព្រៀង Brexit ថ្មី។
នាយករដ្ឋមន្រ្តី Boris Johnson ថ្លែងមតិ (រូបថត៖ TTXVN) |
នាថ្ងៃទី ២៤ ខែតុលា មេដឹកនាំភាគីអភិរក្សនៅសភាអង់គ្លេស លោក Jacob Rees-Mogg បានឲ្យដឹងថា សមាជិកសភានឹងមានឱកាសបោះឆ្នោតនាថ្ងៃទី ២៨ ខែតុលា ខាងមុខ ស្ដីពីការរៀបចំការបោះឆ្នោតមុកកាលកំណត់ឬក៏អត់។ នេះជាលក្ខខ័ណ្ឌដែលលោកនាយករដ្ឋមន្រ្តី Boris Johnson បាននាំចេញ ដើម្បីធ្វើជាថ្នូរនឹងការដែលសភាមានពេលវេលាបន្ថែមទៀតដើម្បីសិក្សាលើកិច្ចព្រមព្រៀង Brexit ថ្មី។ មុននេះ នាយករដ្ឋមន្រ្តីអង់គ្លេសបានផ្ញើលិខិតទៅមេដឹកនាំគណបក្សប្រឆាំងលោក Jeremy Corbyn ដោយអំពាវនាវឱ្យលោកគាំទ្រក្នុងការរៀបចំការបោះឆ្នោតនាថ្ងៃទី ១២ ខែធ្នូខាងមុខ ព្រមទាំងស្នើឲ្យសភាអនុម័តលើច្បាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់រដ្ឋាភិបាលមុនថ្ងៃទី ៦ ខែវិច្ឆិកា។ លោក Corbyn បានឲ្យដឹងថានឹងរង់ចាំ ឲ្យ សហភាពអឺរ៉ុបសម្រេចចិត្តលើការពន្យារពេល Brexit មុនពេលសម្រេចចិត្តថាតើគណបក្សរបស់លោកនឹងយល់ព្រមឬជំទាស់នឹងសំណើរបោះឆ្នោតមុនកាលកំណត់របស់លោកនាយករដ្ឋមន្រ្តី Boris Johnson ៕