បញ្ហា Brexit - សភាអង់គ្លេសមានឱកាសថែមទៀតក្នុងការបោះឆ្នោតសម្រាប់កិច្ចព្រមព្រៀង Brexit
(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានឲ្យដឹងថា លោកស្រី May មានបំណងចង់យផ្តល់ឱកាសលើកទី២ ជូនសភាអង់គ្លេស ដើម្បីអនុម័តលើកិច្ចព្រមព្រៀងស្តីពីការនាំប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) (ឬហៅថា Brexit) ឱ្យកាន់តែលឿនកាន់តែល្អ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May |
លោកស្រី Theresa May បានសន្យានាំប្រទេសអង់គ្លេសចាកចេញពី EU នៅថ្ងៃទី ២៩ ខែមីនា ខាងមុខ។ ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា កិច្ចចរចាកំពុងប្រព្រឹត្តទៅសំដៅកែតម្រូវកិច្ចព្រមព្រៀងតាមទិសដៅ ដែលអាចទទួលបានការគាំពីសមាជិកសភាផងដែរ។ ក្នុងពេលនោះ គណៈ កម្មាធិការសមាជិកសភាអង់គ្លេសបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសមិនអាចទទួលយក Brexit ដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ ដូចជា គោលនយោបាយរបស់ប្រទេសនេះក្នុងដំណើរការចាកចេញពី EU និងសភាអង់គ្លេសត្រូវតែមានសិទ្ធបោះឆ្នោតអំពីការអូសបន្លាយដំណាក់កាលនៃការចរចាផងដែរ៕