បញ្ហា Brexit៖ សារព័ត៌មានអង់គ្លេសជូនដំណឹងថា ទីក្រុងឡុងដ៍ និងEU ទទួលបានកិច្ចព្រមព្រៀងហិរញ្ញវត្ថុ
(VOVWORLD) -កាសែត The Time (អង់គ្លេស) ច្បាប់ចុះផ្សាយថ្ងៃទី ១ ខែវិច្ឆិកា បានជូនដំណឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ទទួលបានកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយ សហភាពអឺរ៉ុប (EU) ដោយអនុញ្ញាតឱ្យក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់អង់គ្លេស បន្តទាក់ទងផ្ទាល់ជាមួយទីផ្សារអឺរ៉ុប បន្ទាប់ពីពេលដែលប្រទេសនេះចាកចេញពី EU ឬហោះថា Brexit។
អ្នកចរចាអង់គ្លេសនិង EU ទទួលបានកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នស្ដីពីទំនាក់ទំនងភាពជាដៃគូនាពេលអានគត ដែលទាក់ទឹននឹងសេវាកម្ម និងការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុ។ យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអង់គ្លេសនានាត្រូវបានអនុញ្ញាតឱ្យទាក់ទងផ្ទាល់ជាមួយទីផ្សារអឺរ៉ុប ដរាបណាដែលបទបញ្ញត្តិហិរញ្ញវត្ថុរបស់អង់គ្លេសនៅតែសមស្របជាមួយបទបញ្ញត្តិរបស់ EU។
តាមកាសែត The Times បានឲ្យដឹងថា EU នឹង ទទួលស្គាល់ថាអង់គ្លេសមានបទបញ្ញត្តិហិរញ្ញវត្ថុ សមស្រប ទៅនឹងបទបញ្ញត្តិរបស់ EU។ ហេតុដូច្នេះ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអង់គ្លេសនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការសកម្មភាពនៅអឺរ៉ុប ដូចបច្ចុប្បន្ននេះផងដែរ។