បញ្ហា Brexit៖ សហភាពអឺរ៉ុប (EU) មិនចង់ចរចាឡើងវិញនូវកិច្ចព្រមព្រៀងនោះឡើយ

(VOVWORLD) - បន្ទាប់ពីជំនួបរវាងលោក David Frost បេសកជនអឺរ៉ុបរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងមជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី ៥ ខែសីហា ភាគី EU បានឲ្យដឹងថាសារដែលគេទទួលបានគឺប្រទេសអង់គ្លេស មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផ្សេងទៀតឡើយ លើកលែងតែ EU យល់ព្រមបោះបង់ខ្លឹមសារ “ផែនការរាំងស្កាត់” ចេញពីកិច្ចព្រមព្រៀង។
បញ្ហា Brexit៖ សហភាពអឺរ៉ុប (EU) មិនចង់ចរចាឡើងវិញនូវកិច្ចព្រមព្រៀងនោះឡើយ - ảnh 1 ទង់ជាតិ EU (ខាងលើ) និងទង់ជាតិអង់គ្លេស (ខាងក្រោម) នៅទីក្រុងឡុងដិ៍នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩

មជ្ឈដ្ឋានមន្ត្រីសហភាពអឺរ៉ុបបានអះអាងថា នាបច្ចុប្បន្នគ្មានមូលដ្ឋានណាមួយដើម្បីធ្វើកិច្ចពិភាក្សាដ៏មានអត្ថន័យជាមួយអង់គ្លេសពាក់ព័ន្ធនឹងបញ្ហា Brexit នោះឡើយ។ នៅក្នុងជំនួបជាមួយមជ្ឈដ្ឋាន EU លោក David Frost បានរំលឹកឡើងវិញអំពីគោលជំហររបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ថា "ផែនការរាំងស្កាត់» សំដៅបញ្ចៀសពីការបង្កើតឡើងខ្សែព្រំដែនរឹងរវាងអៀរឡង់ខាងជើង (អង់គ្លេស) និងសាធារណរដ្ឋអៀរឡង់នៅក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ត្រូវបានលុបចោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ