បញ្ហា Brexit៖ សហភាពអឺរ៉ុប និងអង់គ្លេសបានបន្តភ្ជាប់ការចរចារគ្នាស្តីពីបញ្ហាសាពាណិជ្ជកម្មនៅដើមសប្តាហ៍ក្រោយ

(VOVWORLD) - នៅលើបណ្តាញសង្គម Twitter របស់ខ្លួន លោកស្រី Ursula von der Leyen  បានសង្កត់ធ្ងន់ថាការរីកចំរើនមួយចំនួនត្រូវបានធ្វើឡើងដោយភាគីទាំងពីរ ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លាំង ជាពិសេសនៅក្នុងវិស័យនេសាទនិងការប្រកួតប្រជែងដោយយុត្តិធម៌។

នៅតែមានការខ្វែងគំនិតគ្នាធំៗរវាងសហភាពអឺរ៉ុបនិងអង់គ្លេសជុំវិញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ប៉ុន្តែភាគីទាំងពីរនឹងបន្តការចរចានៅសប្តាហ៍ក្រោយ ដើម្បីអាចបិទដំណើរការបានទាន់ពេលវេលា។ នេះជាសេចក្តីប្រកាសនាពេលថ្មីៗនេះរបស់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីមានការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ។ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន លោកស្រី Ursula von der Leyen  បានសង្កត់ធ្ងន់ថាការរីកចំរើនមួយចំនួនត្រូវបានធ្វើឡើងដោយភាគីទាំងពីរ ប៉ុន្តែនៅតែមានភាពខុសគ្នាខ្លាំង ជាពិសេសនៅក្នុងវិស័យនេសាទនិងការប្រកួតប្រជែងដោយយុត្តិធម៌។ គណៈប្រតិភូចរចា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅសប្តាហ៍ក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ