បញ្ហា Brexit៖ សហភាពអឺរ៉ុបដាស់តឿនឱ្យសភាអង់គ្លេសអនុម័តលើកិច្ចព្រមព្រៀងថ្មី
(VOVWORLD) - នាថ្ងៃទី ១៨ ខែតុលា បណ្តាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បានជំរុញឱ្យសភាជាន់ទាបអង់គ្លេសអនុម័តលើកិច្ចព្រមព្រៀងថ្មី ដើម្បីនាំអង់គ្លេសចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit ក្នុងបរិបទដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងខិតខំប្រឹងប្រែងនាំយកឯកសារនេះឲ្យឆ្លងរួចផុតពីការរារាំង ក្នុងប្រទេសខ្លួនផងដែរ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk (រូបថត៖ THX/TTXVN) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីថ្នាក់ដឹកនាំប្រទេសចំនួន ២៧ បានអនុម័តលើកិច្ចព្រមព្រៀង Brexit ជាមួយអង់គ្លេស ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានឲ្យដឹងថា“ វាហាក់ដូចជាយើងឈានជិតដល់គោលដៅចុងក្រោយហើយ” ។ ទាក់ទងនឹងហានិភ័យដែលកិច្ចព្រមព្រៀង Brexit នឹងមិនរួចផុតពីសភាជាន់ទាបអង់គ្លេសនោះ លោក Tusk បានមានប្រសាសន៍ថាលោកនឹងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសជាសមាជិក EU អំពីការទប់ទល់បើសិនជាបញ្ហានេះកើតឡើងផងដែរ។