បញ្ហា Brexit៖ សហភាពអឺរ៉ុបនៅតែរក្សាទស្សនៈដោយមិនផ្លាស់ប្តូរកិច្ចព្រមព្រៀង“ លែងលះ” ជាមួយអង់គ្លេសទេ

(VOVWORLD) - សហភាពអឺរ៉ុប (EU) នឹងមិនផ្លាស់ប្តូរកិច្ចព្រមព្រៀង“លែងលះ” ជាមួយ អង់គ្លេស ឬហៅថា Brexit ទេ។ ប្រធានក្រុមអ្នកចរចាសហភាពអឺរ៉ុបលោក Michel Barnier បានប្រកាសដូច្នេះនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ១ ខែកញ្ញា ក្នុងបរិបទដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុងស្វែងរកវិធីចរចាឡើងវិញអំពីកិច្ចព្រមព្រៀង Brexit ដែលសហភាពអឺរ៉ុបសម្រេចបាន ជាមួយអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ជាពិសេស លក្ខ    ខ័ណ្ឌ «រាំងសស្កាត់” (Backstop)។
បញ្ហា Brexit៖ សហភាពអឺរ៉ុបនៅតែរក្សាទស្សនៈដោយមិនផ្លាស់ប្តូរកិច្ចព្រមព្រៀង“ លែងលះ” ជាមួយអង់គ្លេសទេ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖vov.vn)

 លោក Barnier បានះអាងថាកត្តាដដែលបង្កឡើងជំលោះធំផុតនៃកិច្ចព្រមព្រៀង Brexit ដែលហៅថា“ យន្តរាំងស្កាត់” សំដៅរក្សាខ្សែព្រំដែនអៀរឡង់ខាងជើងបើកចំហរនៅគ្រប់កាលៈទេសៈក្រោយពី Brexit គឺជាកំរិតបត់បែនជាអតិបរិមាដែលសហភាពអឺរ៉ុបអាចលើកឡើងបាន។ លោកក៏បានសង្កត់ធ្ងន់ថាលក្ខខ័ណ្ឌនេះនៅតែជាផ្នែកមួយនៃកិច្ចព្រមព្រៀង Brexit ហើយជាមួយឥរិយាបទរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នោះ លោកមិនមានសុទិដ្ឋិនិយមអំពីការដែលទីក្រុងឡុងដ៍អាចចៀសវាងពីផែនការចាកចេញពី EU នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ ដោយគ្មានកិច្ចព្រមព្រៀងណាមួយនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ