បញ្ហា Brexit៖ អង់គ្លេសដាក់ពង្រាយទាហានចំនួន ៣៥០០ នាក់​ក្នុងស្ថានភាព​ត្រៀម​ប្រយុទ្ធ

(VOVWORLD) -នាថ្ងៃទី ១៨ ខែធ្នូ អង់គ្លេសបានប្រកាសថា នឹងដាក់ពង្រាយទាហានចំនួន ៣៥០០ នាក់ក្នុងស្ថានភាពត្រៀមប្រយុទ្ធ សំដៅទប់ទល់នឹងរាល់ឧប្បត្តិហេតុ ដែលអាចកើតឡើង ក្នុងសេណារីយ៉ូអង់គ្លេសចាកចេញពី សហភាពអឺរ៉ុប (EU) ឫហៅថា Brexit ដោយគ្មានការព្រមព្រៀងណាមួយឡើយ។

ថ្លែងទៅកាន់សភា រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Gavin Williamson បានឲ្យដឹងថាទាហាននឹងត្រៀមខ្លួនជាស្រេចជួយរដ្ឋាភិបាល ដើម្បីដោះស្រាយឧប្បត្តិហេតុដែលអាចកើតមានឡើង។

នាថ្ងៃដដែល គណៈរដ្ឋមន្រ្តីអង់គ្លេសបានឯកភាពគ្នាបានជ្រើសរើសជំរើស Brexit ដែលគ្មានការព្រមព្រៀងគឺជាអាទិភាពចម្បងក្នុងបរិបទដែល នាយករដ្ឋមន្ត្រី លោកស្រី Theresa May កំពុងខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលសមាជិកសភាអង់គ្លេស ឱ្យគាំទ្រកិច្ចព្រមព្រៀង Brexit ដែលលោកស្រីទទួលបានជាមួយ EU នាខែវិច្ឆិកាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ