បញ្ហា Brexit៖ អង់គ្លេសត្រៀមខ្លួនជាស្រេចដើម្បីចរចា ខណៈដែល EU ផ្លាស់ប្តូរជំហរ
(VOVWORLD) -លោក Boris Johnson បានពិភាក្សាជាមួយថ្នាក់ដឹកនាំ EU មួយចំនួន ប៉ុន្តែលោកមិនទាន់បានប្រកាសពេលវេលា នៃដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោកឡើយ។
លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស |
នាថ្ងៃទី ២៩ខែកក្កដា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានប្រកាសទៅកាន់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ថា លោកនឹងចរចាស្ដីពីបញ្ហាអង់គ្លេសចាកចេញពីសម្ព័ន្ធមិត្តនេះ ឬហៅថា “ Brexit” នៅពេលដែល EU បានត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្ដូរជំហរអំពីកិច្ចព្រមព្រៀង “ លែងលះគ្នា” បើមិនដូច្នេះទេទីក្រុងឡុងដ៍នឹងត្រៀមដកខ្លួនចេញពី EUដោយគ្មានកិច្ចព្រមព្រៀង។
បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីសប្តាហ៍មុនលោក Boris Johnson បានពិភាក្សាជាមួយថ្នាក់ដឹកនាំ EU មួយចំនួន ប៉ុន្តែលោកមិនទាន់បានប្រកាសពេលវេលា នៃដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោកឡើយ។ តាមគម្រោង ដំណើរទស្សនកិច្ច ផ្លូវការ ជាលើកដំបូងរបស់លោកគឺជាតំបន់ទឹកដីស្កុតឡេន ដែលចំណុះចក្រភពអង់គ្លេសផងដែរ៕