បញ្ហា Brexit៖ អង់គ្លេសនិង EC ឯកភាពលើការជំរុញកិច្ចចរចា

(VOVWORLD) - នាយប់ថ្ងៃទី១៦ តុលា ក្រោយពីជំនួបសន្ទនាទ្វេភាគីនៅទីក្រុងព្រុចស៊ែល ប៊ែលហ្ស៊ិកនោះ ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker និងនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានប្រកាសថា នឹងរួមគ្នា ជំរុញការខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងមួយសំរាប់បញ្ហា Brexit។ 
បញ្ហា Brexit៖ អង់គ្លេសនិង EC ឯកភាពលើការជំរុញកិច្ចចរចា - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖ AFP/TTXVN)


ក្រៅពីនោះ ថ្នាក់ដឹកនាំទាំង២រូបក៏បានពិភាក្សាអំពីការសាកល្បងនានារបស់អឺរ៉ុប ក៏ដូចជារបស់ពិភពលោកនាបច្ចុប្បន្ន ហើយសង្កត់ធ្ងន់ទៅលើផលប្រយោជន៍រួម ជាពិសេសគឺការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់និងភារកិច្ចបង្កើនសន្តិសុខ សំរាប់ពលរដ្ឋនៅអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ