បញ្ហា Brexit - អង់គ្លេសមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូជាច្រើននោះទេ
(VOVWORLD) - នាថ្ងៃទី ២១ ខែកុម្ភៈ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថាមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងបន្តផ្លាស់ប្តូរពាណិជ្ជកម្មជាមួយដៃគូមួយចំនួន ដូចជា ជប៉ុន និងតួកគីជាដើម មុនថ្ងៃទី ២៩ ខែមីនា ពោលគឺជាថ្ងៃដែល Brexit បានចាប់ដំណើរការជាផ្លូវការ ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May |
អង់គ្លេសបានខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តផ្លាស់ប្តូរពាណិជ្ជកម្មជាមួយដៃគូចំនួន ៤០ ដោយបង្កើតឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប (EU) ជាមួយដៃគូទាំងនេះមុនកាលកំណត់ Brexit នាថ្ងៃទី ២៩ ខែមីនាខាងមុខ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ប្រទេសអង់គ្លេសទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ ប្រទេសស្វ៊ីស ឈីលី ប្រទេសកោះ Faroe និងតំបន់ខាងត្បូងនិងខាងកើតទ្វីប អាហ្វ្រិក អ៊ីស្រាអែល និងប៉ាឡេស្ទីន។ នៅក្នុងសេចក្តីជូនដំណឹងនាពេលថ្មីៗនេះ រដ្ឋាភិបាលអង់គ្លេសទទួលស្គាល់ថា កិច្ចព្រមព្រៀងដើម្បីរក្សាការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសមួយចំនួនទៀត ដូចជា ជប៉ុន ទួរគី ឬអាល់ហ្សេរីគឺមិនអាចសម្រេចបានមុនថ្ងៃទី ២៩ ខែមីនា នោះឡើយ។ ប្រការនេះមានន័យថាប្រសិនបើអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយនោះសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសទាំងនេះអាចជួបប្រទេះភាពអាក់ខានជាពុំខានឡើយ៕