បញ្ហា Brexit - អង់គ្លេសស្នើសុំពន្យារពេលចាកចេញពីសហភាពអឺរ៉ុប

(VOVWORLD) - សារព័ត៌មានអង់គ្លេសកាលពីថ្ងៃទី ១៩ ខែមីនា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នឹងផ្ញើសារលិខិតស្នើឱ្យសហភាពអឺរ៉ុប (EU) យល់ព្រមចំពោះការដែលអង់គ្លេសសុំពន្យារពេលចាកចេញពីប្លុកនេះរហូតដល់ថ្ងៃទី ៣០ ខែមីនាឬយូរជាងនេះទៀតផង។
បញ្ហា Brexit - អង់គ្លេសស្នើសុំពន្យារពេលចាកចេញពីសហភាពអឺរ៉ុប - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

យោងតាមផែនការ លោកស្រី Theresa Mayនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៊្រុចសែលនៅថ្ងៃទី ២១ ខែមីនា ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុប អំពីផែនការពន្យារពេល Brexit របស់អង់គ្លេស។ នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃដដែលនេះ បណ្តារដ្ឋមន្រ្តីអង់គ្លេសមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាកាលកំណត់នៃការស្នើសុំពន្យារពេលជាមួយសហភាពអឺរ៉ុប ឬរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឬក៏អូសបន្លាយរយៈពេល១ឆ្នាំថែមទៀត ប្រសិនបើសភាជាន់ទាបអង់គ្លេសបន្តបោះឆ្នោត ដើម្បីបដិសេដលើកិច្ចព្រមព្រៀង Brexit  របស់លោកស្រី Theresa May។ ក្នុងពេលនោះ ប្រធានក្រុមចរចា Brexit របស់ EU លោក Michel Barnier ក៏បានថ្លែងនាថ្ងៃដដែលនោះថា EU នឹងមិនយល់ព្រមឱ្យអង់គ្លេសពន្យាពេលថែមទៀតទេ ប្រសិនអង់គ្លេសមិនមានផែនការជាក់ស្តែងណាមួយដែលត្រូវធ្វើក្នុងអំឡុងពេលនៃការពន្យារពេល នោះឡើយ។ តាមការកំណត់អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបក្នុងរយៈពេល ១០ ថ្ងៃទៀត បើទោះបីមានឬគ្មានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ