បញ្ហា Brexit៖ អង់គ្លេសអំពាវនាវឱ្យសហភាពអឺរ៉ុបបំបែកភាពជាប់គាំង

(VOVWORLD) -លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានអំពាវនាវដល់ភាគីទាំងពីរអនុវត្តន៍រាល់ជំហានចាំបាច់ ដើម្បីទទួលបានការគាំទ្ររបស់រដ្ឋសភាអង់គ្លេសចំពោះកិច្ចព្រមព្រៀង Brexit នាថ្ងៃទី ១២ ខែមិនា ខាងមុខ។
បញ្ហា Brexit៖ អង់គ្លេសអំពាវនាវឱ្យសហភាពអឺរ៉ុបបំបែកភាពជាប់គាំង - ảnh 1 ទង់ជាតិអង់គ្លេស (ខាងលើ) និងទង់សហភាពអឺរ៉ុប (ខាងក្រោម) នៅខាងក្រៅអាគាររដ្ឋសភានៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស (រូបថត: THX / TTXVN)

នាថ្ងៃទី ៨ ខែមិនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានដាស់តឿនឲ្យក្រុមចរចាសហភាពអឺរ៉ុប (EU) ខិតខំប្រឹងប្រែងថែមទៀត ដើម្បីដោះស្រាយឧបសគ្គដែលរារាំងរដ្ឋសភាអង់គ្លេសគាំទ្រកិច្ចព្រមព្រៀង Brexit នាសប្តាហ៍ខាងមុខ។

ថ្លែងនៅទីរួមស្រុក Grimsby លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានអំពាវនាវដល់ភាគីទាំងពីរអនុវត្តន៍រាល់ជំហានចាំបាច់ ដើម្បីទទួលបានការគាំទ្ររបស់រដ្ឋសភាអង់គ្លេសចំពោះកិច្ចព្រមព្រៀង Brexit នាថ្ងៃទី ១២ ខែមិនា ខាងមុខ។ លោកស្រីបានព្រមានថា ការពន្យារពេល Brexit នឹងនាំឱ្យអង់គ្លេសចាកចេញពី សហភាពអឺរ៉ុបមិនដូចបំណងប្រាថ្នាឡើយ។ តាមលោកស្រី ថា អង់គ្លេសនឹងមិនអាចចាកចេញពី EU បានឡើយ ប្រសិនបើការធ្វើប្រជាមតិលើកទីពីរបានប្រព្រឹត្តិទៅ។ ហេតុដូច្នេះហើយ ភាគីទាំងពីរគម្បីធ្វើសកម្មភាព ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងមួយ។ លោកស្រីក៏បានសង្កត់ធ្ងន់ថាការបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងនេះ គឺមានន័យថា គ្មានពេលណាដែលអង់គ្លេស អាចចាកចេញពីសហភាពអឺរ៉ុបបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ