|
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖Manh Hung/TTXVN) |
(VOVworld) – នាថ្ងៃទី១៥ សីហា អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបាន
ឲ្យដឹងថា នាយករដ្ឋមន្រ្តីលោកស្រី Theresa May កំពុងប្រើប្រាស់កម្លាំងទាំងអស់របស់
រាជរដ្ឋាភិបាលសំដៅដណ្ដើមបានកិច្ចព្រមព្រៀងល្អបំផុតក្នុងការចាកចេញពីសហ
ភាពអឺរ៉ុប (EU) ឬហៅថា Brexit ប៉ុន្តែអង់គ្លេសនឹងមិនទាន់មានសុពលភាពនូវមាត្រា
ទី៥០នៃសន្ធិសញ្ញា Lisbon ដែលជាបែបបទជាផ្លូវការដើម្បីនាំអង់ គ្លេសចាកចេញពី
EU នោះ មុននឹងចុងឆ្នាំ២០១៦ទេ។នាបច្ចុប្បន្ន ថ្នាក់ដឹកនាំ EU ផ្សេងៗបានដាស់
តឿនឲ្យនាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស ជំរុញល្បឿននៃដំណើរ ការនេះ ប៉ុន្តែ
លោកស្រី Theresa May កំពុងស្វែងរកវិធានការលើកពេល សំដៅ ត្រៀមរៀបចំ
យ៉ាងល្អបំផុតសំដៅជំនួបចរចារក្រោយនេះ អំពីទំនាក់ទំនងថ្មីរវាងអង់គ្លេសនិង EU៕