បញ្ហាចំណាកស្រុក៖ ជួយសង្គ្រោះប្រជាជនចំនួប ១០៨ នាក់នៅលីប៊ី
(VOVWORLD) -អ្នកនាំពាក្យកងទ័ពជើងទឹកលីប៊ីលោក Ayob Qassem បានឲ្យដឹងថា នាថ្ងៃទី ២ ខែកញ្ញា មានមនុស្សចំនួន១០៨ នាក់ នៅលើទូកកៅស៊ូត្រូវបានឆ្មាំសមុទ្រលីប៊ីជួយសង្គ្រោះនៅឯលំហរសមុទ្រ Sabratha។
ជនចំណាកស្រុកត្រូវបានជួយសង្គ្រោះ (រូបថត៖ AFP / TTXVN) |
កងទ័ពជើងទឹកលីប៊ីបានជួយសង្គ្រោះជនចំណាកស្រុកខុសច្បាប់ជាង ១០០ នាក់ នៅឯលំហរសមុទ្រភាពខាងលិចប្រទេសនេះ។ អ្នកនាំពាក្យកងទ័ពជើងទឹកលីប៊ីលោក Ayob Qassem បានឲ្យដឹងថា នាថ្ងៃទី ២ ខែកញ្ញា មានមនុស្សចំនួន១០៨ នាក់ នៅលើទូកកៅស៊ូត្រូវបានឆ្មាំសមុទ្រលីប៊ីជួយសង្គ្រោះនៅឯលំហរសមុទ្រ Sabratha។ ប្រជាជនទាំងនេះមកពីបណ្ដាប្រទេសអារ៉ាប់ និងប្រទេសអាហ្វ្រិកផ្សេងៗគ្នាជាច្រើន ដែលក្នុងនោះមានស្ត្រីចំនួន ១៣ នាក់ និងកុមារចំនួន ៨ នាក់។ ជនចំណាកស្រុកទាំងនេះត្រូវបានប្រគល់ទៅឱ្យភ្នាក់ងារប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់លីប៊ីបន្ទាប់ពីទទួលបានជំនួយមនុស្សធម៌និងវេជ្ជសាស្ត្រ៕