បញ្ហាចំណាកស្រុក៖ មនុស្សរាប់រយនាក់បានហ៊ុំព័ទ្ធច្រកទ្វារព្រំដែនមិកស៊ិក និងអាមេរិក
(VOVWORLD) - នាថ្ងៃទី ១០ ខែតុលា ជនចំណាកស្រុកអាមេរិកកណ្ដាលរាប់រយនាក់បានធ្វើការហ៊ុំព័ទ្ធច្រកទ្វារព្រំ ដែនរវាងទីក្រុង Matamoros នៃមិកស៊ិក និងទីក្រុង Brownsville នៃរដ្ឋ Texas (សហរដ្ឋអាមេរិក) ដោយស្នើអាមេរិក ឱ្យពួកគេដាក់ពាក្យសុំសិទ្ធិជ្រកកោន។
មនុស្សរាប់រយនាក់បានហ៊ុំព័ទ្ធច្រកទ្វារព្រំដែនមិកស៊ិក និងអាមេរិក (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១០ ខែតុលា ជនចំណាកស្រុកអាមេរិកកណ្ដាលរាប់រយនាក់បានធ្វើការហ៊ុំព័ទ្ធច្រកទ្វារព្រំដែនរវាងទីក្រុង Matamoros នៃមិកស៊ិក និងទីក្រុង Brownsville នៃរដ្ឋ Texas (សហរដ្ឋអាមេរិក) ដោយស្នើអាមេរិក ឱ្យពួកគេដាក់ពាក្យសុំសិទ្ធិជ្រកកោន។ ជនចំណាកស្រុកទាំងនេះបានបោះជុំរំ ឆ្លងរាត្រីនៅលើស្ពាន “Gateway” ដែលតភ្ជាប់រវាងទីរួមស្រុកព្រំដែនរវាងម៉ិកស៊ិកនិងអាមេរិក ដោយបង្ខំឱ្យមន្ត្រីទាំងសងខាងត្រូវបិទស្ពានរយៈពេលជាង ៩ ម៉ោង។ អភិបាលក្រុង Matamoros លោក Mario Alberto Lopez Hernadez បាននិយាយថា ចរាចរណ៍ត្រូវបានចាប់ផ្តើមឡើងវិញបន្ទាប់ពីជនចំណាកស្រុកយល់ព្រមចាកចេញពីតំបន់ស្ពានព្រំដែន។ ទីភ្នាក់ងារការពារព្រំដែន និងគយអាមេរិកក៏បានអះអាងថា ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅលើស្ពានបានធ្វើឡើង បន្ទាប់ពីក្រុមជនចំណាកស្រុកដែលមិនមានអាជ្ញាប័ណ្ណចំនួន ២៥០-៣០០ នាក់បានប្រមូលផ្តុំគ្នាបង្ករឿងហេតុនៅលើស្ពាននេះផងដែរ៕