បញ្ហាជនចំណាកស្រុក៖ EU ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់ប៊ុលហ្គារីទប់ទល់នឹងរលកជនភៀសខ្លួន

បញ្ហាជនចំណាកស្រុក៖ EU ជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់ប៊ុលហ្គារីទប់ទល់នឹងរលកជនភៀសខ្លួន - ảnh 1
រលកជនចំណាកស្រុកហូរចូលទ្វីបអឺរ៉ុប (រូបថត៖Reuters/TTXVN)

(VOVworld) - នាថ្ងៃទី១៦ កញ្ញា ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean Claude
 Juncker ឲ្យដឹងថា សហភាពអឺរ៉ុប (EU) បានសំរេចលើការផ្ដល់ទឹកប្រាក់ ចំនួន១០៨
លានអឺរ៉ូសំរាប់ប៊ុលហ្គារី សំដៅជួយប្រទេសនេះបង្កើនកិច្ចការពារខ្សែ ព្រំដែនជាប់
ជាមួយទួរគី ដែលជាខ្សែផ្លូវស្នូលដែលជនចំណាកស្រុកប្រើប្រាស់ ដើម្បីទៅកាន់
អឺរ៉ុប។ជនភៀសខ្លួនជាង១លាននាក់ដែលរត់ចេញពីតំបន់ជំលោះនិង ភាពក្រីក្រ
នៅប្រទេសមជ្ឈឹមបូព៌ានិងអាហ្វ្រិកនានា បានទៅកាន់អឺរ៉ុបក្នុងឆ្នាំមុន។ភាគច្រើន
ក្នុងនោះបានទៅកាន់ក្រិកតាមរយៈទួរគី ជាប្រទេសមានខ្សែព្រំដែនរួមជាមួយ
ប៊ុលហ្គារី។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្នុងរយៈពេល២ថ្ងៃកន្លងទៅ កងកម្លាំង
យាមល្បាតនៅសមុទ្ររបស់លីប៊ី បានចាប់រារាំងជនចំណាកស្រុកជាង១ពាន់
៤រយនាក់ នៅពេលកំពុងខំប្រឹងប្រែងឆ្លងសមុទ្រមេឌីទេរ៉ាណេដើម្បីទៅកាន់អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ