បញ្ហាជនចំណាកស្រុក៖ EU សន្យាដោះស្រាយគ្រោះជួញដូរទាសករនៅលីប៊ី

(VOVWORLD) - សហភាពអឺរ៉ុប (EU) កំពុងខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីស្វែងរក ដំណោះស្រាយដោយនិរន្តរភាពចំពោះវិបត្តិជនចំណាកស្រុកនិងគ្រោះជួញដូរ ទាសករ ដែលកំពុងកើតមានឡើងនៅលីប៊ី។
បញ្ហាជនចំណាកស្រុក៖ EU សន្យាដោះស្រាយគ្រោះជួញដូរទាសករនៅលីប៊ី - ảnh 1ជនចំណាកស្រុកត្រូវបានបញ្ចូនទៅមូលដ្ឋានសឹកជើងទឹក Tripoli របស់លីប៊ី នាថ្ងៃទិ១១ តុលា ក្រោយពីត្រូវបានសង្គ្រោះនៅលើសមុទ្រ (រូបថត៖ AFP/TTXVN)

កាណាល់ទូរទស្សន៍ CNN របស់ អាមេរិកបានធ្វើឲ្យផ្ទុះឡើងនូវរលករិះគន់លីប៊ី ក្រោយពីកាណាល់នេះកាលពី សប្ដាហ៍មុនបានផ្សាយរូបភាពអំពីការលក់ដេញថ្លៃទាសករជាជនស្បែកខ្មៅ ក្នុង នោះអ្នកទិញមកពីតំបន់អាហ្វ្រិកខាងជើង។ ក្នុងលិខិតផ្ញើទៅកាន់ទីភ្នាក់ងារ សារព័ត៌មាន AFP របស់បារាំងនាថ្ងៃទិ២៤ វិច្ឆិកា ស្នងការអឺរ៉ុបទទួលបន្ទុកបញ្ហា ជនចំណាកស្រុកលោក Dimitris Avramopoulos បានសង្កត់ធ្ងន់ថា ខ្លួនគាំទ្រ ទស្សនៈរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ក្រោយពីលោក ថ្កោលទោសយ៉ាងខ្លាំងក្លានូវស្ថានការណ៍ជួញដូរទាសករនៅលីប៊ី ហើយហៅការ លក់ដេញថ្លៃនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក។ តាមលោក Avramopoulos ថា ស្ថានភាពនេះមិនអាចអូសបន្លាយថែមទៀតឡើយ ហើយ EU កំពុងខំប្រឹង ប្រែងសហការជាមួយដៃគូអន្តរជាតិផ្សេងៗដើម្បីស្វែងរកដំណោះស្រាយសំរាប់បញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ