បញ្ហាជនចំណាកស្រុក៖ មានជនចំណាកស្រុកប្រហែល ១៥០.០០០ នាក់ស្វែងរកវិធីទៅកាន់ក្រិកបន្ទាប់ពីតួកគីបើកព្រំដែន
(VOVWORLD) - ប្រធានាធីបតីតួកគីលោក Recep Erdogan បានឲ្យដឹងថា មានជនចំណាកស្រុកប្រហែល ១៥០.០០០ នាក់គំពុងស្វែងរកវិធីទៅកាន់ក្រិកបន្ទាប់ពីប្រទេសជិតខាងគឺតួកគីបានសម្រេចបើកព្រំដែន។
ជនភៀសខ្លួនស៊ីរីនៅទីក្រុងគីលីសប្រទេសតួកគី (រូបថតៈ AFP / TTXVN) |
ថ្លែងមតិជាមួយក្រុមសមាជិក សភានៃគណៈបក្សយុត្តិធម៌ និងអភិវឌ្ឍន៍កាន់អំណាច លោកប្រធានាធីបតី Erdogan បានប្រកាសថា ប្រសិនបើសហភាពអឺរ៉ុប (EU) មិនចែករំលែក អំរែកទេនោះ តួកគីនឹងបើកទ្វាព្រំ ដែន។ មេដឹកនាំតួកគីបានឲ្យដឹងថាមានជនចំណាកស្រុក ប្រហែល ១៥០.០០០ នាក់កំពុងធ្វើដំណើរទៅកាន់ក្រិក ប៉ុន្តែពួកគេគ្មានបំណងស្នាក់នៅក្រិកទេ។
មុននេះ នាថ្ងៃដដែល ក្នុងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍ លោកប្រធា នាធីបតី Erdogan ក៏បានឲ្យដឹងថា ការដែលតួកគីបើកព្រំដែនគឺសំដៅបង្កសម្ពាធបង្ខំឲ្យសហភាពអឺរ៉ុបឲ្យគាំទ្របន្ថែមទៀតក្នុងការដោះស្រាយជំលោះនៅស៊ីរី។ លោកបានសង្គត់ធ្ងន់ថា តួកគីនៅតែបើកព្រំដែនរហូតដល់ពេលដែលសហភាពអឺរ៉ុបបំពេញតាមតម្រូវការទាំងអស់របស់ប្រទេសនេះស្តីអំពីសេរីភាពនៃការធ្វើដំណើរពង្រីកសម្ព័ន្ធភាពគយនិងគាំទ្រហិរញ្ញវត្ថុ៕