បញ្ហាជនចំណាកស្រុក៖ អ៊ីតាលី​អនុញ្ញាតឱ្យ​នាវាដឹកជនចំណាក​ស្រុក​ចូល​ចតក្នុង​កំពង់ផែ

(VOVWORLD) -នាថ្ងៃទី ១៤ ខែកញ្ញា SOS Mediterranee ដែលជាអង្គការមនុស្សធម៌របស់នាវា Ocean Viking បានឲ្យដឹងថា នាវានេះទទួលបានដំណឹងពី មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះនាវាចរណ៍ Rome ស្ដីពីការដឹកជញ្ជូនជនចំណាក់ស្រុកដូចដែលបានពោលខាងលើទៅកាន់កំពង់ផែ Lampedusa។
បញ្ហាជនចំណាកស្រុក៖ អ៊ីតាលី​អនុញ្ញាតឱ្យ​នាវាដឹកជនចំណាក​ស្រុក​ចូល​ចតក្នុង​កំពង់ផែ - ảnh 1យនាវាជួយសង្គ្រោះ Ocean Viking ដឹកអ្នកចំណាកស្រុក ចំនួន ៨២ នាក់ ដែលត្រូវបានជួយសង្គ្រោះនៅលើមហាសមុទ្រមេឌីទែរ៉ាណេ (រូបថត៖ AFP / TTXVN)

អ៊ីតាលីបានអនុញ្ញាតឱ្យនាវាជួយសង្គ្រោះ Ocean Viking ដឹកអ្នកចំណាកស្រុក ចំនួន ៨២ នាក់ ដែលត្រូវបានជួយសង្គ្រោះនៅលើមហាសមុទ្រមេឌីទែរ៉ាណេ ចូលចតនៅកំពង់ផែ Lampedusa នៅភាគខាងត្បូងនៃប្រទេសនេះ។ នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងបណ្តាប្រទេសអ៊ឺរ៉ុប ស្ដីពីការបែងចែកជនចំណាក់ស្រុកនៅទ្វីបនេះ។

នាថ្ងៃទី ១៤ ខែកញ្ញា SOS Mediterranee ដែលជាអង្គការមនុស្សធម៌របស់នាវា Ocean Viking បានឲ្យដឹងថា នាវានេះទទួលបានដំណឹងពី មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះនាវាចរណ៍ Rome ស្ដីពីការដឹកជញ្ជូនជនចំណាក់ស្រុកដូចដែលបានពោលខាងលើទៅកាន់កំពង់ផែ Lampedusa។

ក្នុងពេលនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Christophe Castane បានលើកឡើងយ៉ាងច្បាស់ថា សេចក្ដីសម្រេចខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប ដែលរួមមាន៖ អ៊ីតាលី បារាំង អាល្លឺម៉ង់ ព័រទុយហ្កាល់ និងលុចសំបួ ទទួលបានកិច្ចព្រមព្រៀងពិសេសមួយ ស្ដីពីការបែងចែក អំរែក អំពីជនចំណាកស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ