បញ្ហាជនចំណាកស្រុក៖EUចង់ប្រើប្រាស់ទឹកដីស៊ីរីដើម្បីប្រឆាំងនឹងក្រុមជួញដូរមនុស្ស
(VOVworld)-ឧត្តមនាវីត្រី Herve Blejean មេបញ្ជាការរងទទួលបន្ទុកយុទ្ធនាការយោ
ធា “Sophia” ប្រឆាំងជាមួយក្រុមជួញដូមនុស្សលើសមុទ្រមេឌីទែរ៉ាណេ នាថ្ងៃទី
២៧តុលាបានប្រកាសថា យុទ្ធនាការពោលខាងលើរបស់អឺរ៉ុបនឹងមិន ទទួលបាន
ប្រសិទ្ធិភាពឡើយ ប្រសិនបើកងកម្លាំងនេះពុំបានទាក់ទងផ្ទាល់នឹង ទឹកដីរបស់ស៊ីរី ជាកន្លែងចាប់ផ្តើមដំណើររបស់នាវាដឹកជញ្ជូនជនចំណាកស្រុកទៅកាន់ អឺរ៉ុប។ នារយៈពេល៣សប្តាហ៍កន្លងទៅ យុទ្ធនាការ Sophia មានសកម្មភាព នៅបណ្តា
តំបន់សមុទ្រអន្តរជាតិ ទទួលខុសត្រូវនូវការងាររឹបអូសនាវាដឹកជញ្ជូនជន ចំណាកស្រុកខុសច្បាប់និងចាប់ខ្លួនក្រុមជួញដូមនុស្ស។ ប៉ុន្តែរហូតមកដល់ពេល
នេះ យុទ្ធនាការ Sophia នៅមិនទាន់រឹបអូសបាននាវាឬក្រុមជួញដូមនុស្សណា មួយ
នៅឡើយ។ ឧត្តមនាវីត្រី Herve Blejean បានចាត់ទុកថា យុទ្ធនាការនេះត្រូវមានការ ទាក់ទងផ្ទាល់នឹងតំបន់សមុទ្ររបស់ស៊ីរីជាកន្លែងដែលយុទ្ធនាការនេះត្រូវហាម
ឃាត់ដំណើរសកម្មភាព ដើម្បីអាចទទួលបានប្រសិទ្ធិភាពក្នុងការងារប្រឆាំងនឹងក្រុម
ជួញដូរមនុស្ស៕