|
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker (រូបថត៖AP) |
(VOVworld) - នាថ្ងៃទី២៤ ធ្នូ ថ្លែងមតិទៅកាន់សារព័ត៌មានអាល្លឺម៉ង់ ប្រធាន
គណៈកម្មាធិការអឺរ៉ុប (EC) លោក Jean-Claude Juncker បានអំពាវនាវឲ្យប្រជាជន
អឺរ៉ុបសាមគ្គីគ្នានិងបន្តសំដែងការអធ្យាស្រ័យចំពោះជនរងគ្រោះនៃជំលោះប្រដាប់
អាវុធ ដែលជាអ្នកត្រូវជម្លៀសចេញពីស្រុកកំណើតទៅកាន់ទ្វីបអឺរ៉ុបនេះ។ប្រធាន
EC រូបនេះ សំដែងគោលបំណងចង់ឃើញទ្វីបអឺរ៉ុបមួយដ៏សាមគ្គីគ្នានិងបន្តតាម
រកគោលនយោបាយអន្តោប្រវេសន៍ហើយបើកមេត្តាចំពោះសោកនាដកម្មដោយ
ជំលោះនៅស៊ីរីនិងអ៊ីរ៉ាក់បង្កឡើង។លោកសង្កត់ធ្ងន់ថា បណ្ដាការវាយប្រហារ
ភេរវកម្មមិនអាចក្លាយទៅជាមូលហេតុដើម្បីអឺរ៉ុបបោះបង់តំលៃមនុស្សធម៌នានា
របស់ខ្លួន ហើយនិយាយ “ទេ” ជាមួយជនចំណាកស្រុកដែលបានរត់ចេញពី
សង្គ្រាមដ៏បង្ហូរឈាមនៅស្រុករបស់គេបានឡើយ៕