|
ជនចំណាកស្រុកត្រូវបានសង្គ្រោះនៅឈូងសមុទ្រលីប៊ីកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦
(រូបថត៖AFP/TTXVN) |
(VOVworld) - អ្នកនាំពាក្យនៃកងកម្លាំងការពារឆ្នេរសមុទ្រលីប៊ីលោក Ayoub
Qassem នាថ្ងៃទី១៣ មេសា ឲ្យដឹងថា ជនចំណាកស្រុកប្រមាណ១០០នាក់បានបាត់
ខ្លួនក្រោយពីនាវាដឹកជញ្ជូនរបស់ពួកគេលិចនៅឈូងសមុទ្រលីប៊ី។តាមមន្ត្រីពោល
ខាងលើថា ក្នុងចំណោមជនចំណាកស្រុកនោះ មាន២៣នាក់ត្រូវបានសង្គ្រោះ
ខណៈ ដែល៩២នាក់សេសសល់នៅតែបាត់ខ្លួន ក្នុងនោះមាននារីនិងកុមារប្រមាណ
១៥នាក់៕