បញ្ហាជនចំណាកស្រុក៖ប្រទេសប៉ែកខាងជើងនិងកណ្ដាលទ្វីបអាមេរិកបង្កើតបណ្ដាញព័ត៌មាន
(VOVworld) - តំណាងនៃប្រទេសប៉ែកខាងជើងនិងកណ្ដាលទ្វីបអាមេរិក នាថ្ងៃទី ១១
មិថុនា បានឯកភាពលើការបង្កើតបណ្ដាញកុមារនិងអនិតិជនចំណាកស្រុក (CRM)
សំដៅនាំចេញយុទ្ធសាស្ត្រទប់ស្កាត់បាតុភូតកុមារចំណាកស្រុកនៅតំបន់ នេះ។
តំណាងនៃបណ្ដាប្រទេសពោលខាងលើក៏បានទទួលស្គាល់នូវស្ថានភាពជាក់ស្ដែង
នោះគឺ កុមារនិងអនិតិជនជាច្រើននាក់បានជម្លៀសចេញពីស្រុក សំដៅរួចផុតពី
ស្ថានភាពអំពើហឹង្សានិងភាពក្រីក្រនៅប្រទេសរបស់ខ្លួន។ភាគច្រើននៃរលកជន
ចំណាកស្រុកពោលខាងលើសុទ្ធតែមានគោលដៅគឺប្រទេស អាមេរិក។
តាមការស្ថិតិរបស់កងកម្លាំងគយនិងការពារព្រំដែនរបស់អាមេរិកថា គិតត្រឹមក្នុង
ខែកញ្ញា និងតុលាឆ្នាំ២០១៤តែប៉ុណ្ណោះ មានកុមារជាង២២៣ពាន់នាក់ដែលមិន
បានអមដោយ មនុស្សពេញវ័យ ត្រូវបានឃាត់ខ្លួននៅតំបន់ព្រំដែនប៉ែកខាងត្បូង
ប្រទេសនេះ៕