បញ្ហាជនចំណាកស្រុក៖អង្គការសហប្រជាជាតិបំផុសចលនាកសាងមូលនិធិជួយឧបត្ថម្ភជនចំណាកស្រុកនៅស៊ីរី
(VOVWORLD) -នាថ្ងៃទី១២ធ្នូ អង្គការសហប្រជាជាតិ និងបណ្ដាដៃគូបានបំផុសយុទ្ធនាការ កសាងមូលនិធិ ដោយមានទឹកប្រាក់ចំនួនជាង៤ពាន់ លាន ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនចំណាកស្រុកស៊ីរីរាប់លាននាក់។
បញ្ហាជនចំណាកស្រុក៖អង្គការសហប្រជាជាតិបំផុសចលនាកសាងមូលនិធិជួយឧបត្ថម្ភជនចំណាកស្រុកនៅស៊ីរី |
នាថ្ងៃទី១២ធ្នូ អង្គការសហប្រជាជាតិ និងបណ្ដាដៃគូបានបំផុសយុទ្ធនាការ កសាងមូលនិធិ ដោយមានទឹកប្រាក់ចំនួនជាង៤ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភជនចំណាកស្រុកស៊ីរីរាប់លាននាក់។ ក្នុងរបាយការណ៍រួមនៃឧត្តមស្នងការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុលបញ្ហាជនចំណាក់ស្រុក (UNHCR) និងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានអោយដឹងថា៖ គ្រួសារជនចំណាក់ស្រុក និងប្រជាជនជាច្រើននៅប្រទេសទទួលជនចំណាក់ស្រុក កំពុងរស់នៅក្រោមកំរិតក្រីក្រ។
រីឯ នាយកទទួលបន្ទុកតំបន់បណ្ដាប្រទេសអារ៉ាប់ នៃUNDP លោក Mourad Wahba បានសង្កត់ធ្ងន់ថា៖ ត្រូវកត់សម្គាល់ការខំប្រឹងប្រែងរបស់សហគមន៍និងប្រទេសនានា ដែលបានទទួលជនចំណាក់ស្រុកពីស៊ីរី៕