បញ្ហាជនជាតិនិងសាមគ្គីជាតិជានិច្ចកាលទទួលបានយកចិត្តទុកដាក់ជាពិសេសរបស់បក្សនិងរដ្ឋ
(VOV)_ថ្លែងមតិនៅសន្និសីទហ្វឹកហ្វើនលទ្ធកម្មបញ្ជូល បណ្ដាគោលនយោបាយ
ជនជាតិ សមភាពភេទ ក្នុងការកសាងច្បាប់ និងត្រួតពិនិត្យការអនុវត្តគោលនយោ
បាយច្បាប់ នៅតំបន់ជនជាតិភាគ តិច ដែលត្រូវបានប្រព្រឹត្តទៅ នៅខេត្ត Ba Ria –
Vung Tau នាថ្ងៃទី ២៣ មករា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា÷បញ្ហាជនជាតិ និងសាមគ្គីភាពជាតិ ជានិច្ចកាលទទួលបានការយក
ចិត្ត ទុកដាក់ជាពិសេស របស់បក្ស និងរដ្ឋវៀតនាមនិងដើរតួនាទីយុទ្ធសាស្ត្រ យូរ
អង្វែង ក្នុងបុព្វហេតុបដិវត្តរបស់ប្រទេស។ នាបច្ចុប្បន្ន មានកម្មវិធី គោលដៅ និង
គំរោងការណ៍ធំៗ ចំនួន៤០ ត្រូវបានអនុវត្តនៅតំបន់ជនជាតិ ព្រៃភ្នំ ជាមយយគោល
ដៅវិនិយោគអោយការអប់រំ បណ្ដុះបណ្ដាល សុខាភិបាល គមនាគមន៍…លៗ និងទទួលបានសមិទ្ធិផលធំធេញជាច្រើន។ ទន្ទឹមនឹងនោះ វៀតណាមក៏ជានិច្ចកាលសន្យាខ្លាំងក្លា ក្នុងាករអនុវត្ត ជំរុញសមភាពភេទនិងអនុវត្តប្រកបដោយជាក់ស្ដែង
ដោយបណ្ដាយុទ្ធសាស្ត្រជាតិ អំពីសមភាពភេទ និងឯកសារទាក់ទិននានា ដែលត្រូវបានពិភពលោកវាយតំលៃខ្ពស់។ នៅសន្និសីទបណ្ដាដំណាងបានស្ដាប់ការឧទ្ទេស
នាមតាមជំនាញដូចជា÷ទស្សនវិស័យសរុបអំពីការអនុវត្តគោលនយោបាយជន
ជាតិ គោលនយោបាយសមភាពភេទ …ជាដើម៕
|
សកម្មភាពជូនអំណោយសំរាប់កុមារជាជនជាតិភាគតិច (internet) |