បញ្ហាជនភៀសខ្លួន៖បារាំងបន្តបោសសំអាតតំបន់បោះជំរុំដោយខុសច្បាប់

បញ្ហាជនភៀសខ្លួន៖បារាំងបន្តបោសសំអាតតំបន់បោះជំរុំដោយខុសច្បាប់ - ảnh 1
ប៉ូលីសបារាំងធ្វើការយាមល្បាតនៅមណ្ឌលបោះជំរុំរបស់ជនភៀសខ្លួន (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១ មិនា បារាំងបន្តបោសសំអាតចំណែកមួយនៃតំបន់បោះជំរុំ
ដោយខុសច្បាប់របស់ជនភៀសខ្លួននៅទីក្រុងកំពង់ផែ Calais ភាគខាងជើងប្រទេស
នេះ។ដោយមិនអើពើដល់ការប្រឆាំងជំទាស់ដ៏ខ្លាំងរបស់ក្រុមជនភៀសខ្លួន ប៉ូលីស
បារាំងបានបោសសំអាតតំបន់បោះជំរុំជាបណ្ដោះអាសន្នរបស់ជន ស៊ូដង់។តាម
ជ្ឈដ្ឋានមន្រ្តីបារាំងថា មានជនភៀសខ្លួនចំនួន៨រយដល់១ពាន់នាក់ ដែលកំពុងរស់
នៅដោយខុសច្បាប់នៅតំបន់នេះ។
ក្នុងបំរ៉ែបំរួលទាក់ទិនផ្សេងទៀត អាល្លឺម៉ង់និងទុយនេស៊ីបានឯកភាពថា នឹងជំរុញ
ការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់វិលត្រឡប់ទៅស្រុកតាមលទ្ធផលចរចារ
រវាងប៊ែកឡាំងនិងក្រុមប្រទេស “Maghreb” រួមមានអាល់ហ្សេរី ម៉ារ៉ុកនិងទុយនេស៊ី
ស្ដីអំពីការទទួលជនភៀសខ្លួនវិលត្រឡប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ