បញ្ហាជនអន្តោប្រវែសន៍៖ EU ដំណើរការកិច្ចប្រជុំបន្ទាន់

បញ្ហាជនអន្តោប្រវែសន៍៖ EU ដំណើរការកិច្ចប្រជុំបន្ទាន់ - ảnh 1
បញ្ហាជនអន្តោប្រវែសន៍៖ EU ដំណើរការកិច្ចប្រជុំបន្ទាន់ (AFP/VNP)


        Vovworld-នាថ្ងៃទី៩វិច្ឆិកា សហភាពអឺរ៉ុប (EU) ដំណើរការកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​បន្ទាន់នៅក្រុង Brussels បែលហ្ស៊ីកសំដៅពិភាគ្សាអំពីវិបត្តិជន​អន្តោប្រវែសន៍​ដែលកំពុងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅទ្វីបនេះ។ ថ្លែងមតិ​បន្ទាប់ពីកិច្ចប្រជុំនេះ​រដ្ឋមន្ត្រីការបរទេស Luxembourg Jean Assenbornho អធិបតី​នៃកិច្ចប្រជុំបានឲ្យដឹងថា EU កំពុងគិតគូដល់លទ្ធភាពបង្កើតមជ្ឈមណ្ឌល​ទទួលនិងបែងចែកនៅប្រទេសកណ្ដាលនៅខាងក្រៅព្រំដែន EU ក្នុងនោះមាន​បណ្ដា​ប្រទេស Balkan ដើម្បីពិនិត្យលិខិតសូមចំណាក់ស្រុករបស់ជន​អន្តោប្រវែសន៍។​​ បន្ទាប់ពីទទួលនិងពិនិត្យ បណ្ដាមជ្ឈមណ្ឌលនេះនឹងសំរេចចិត្ត​យល់​ព្រមលិខិតសូមចំណាក់ស្រុកដែរឬទេ។ កិច្ចប្រជុំបន្ទាន់ពោលខាងលើបាន​ប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេស EU ទាំង២៨រួមជាមួយប្រទេសដៃគូមិនអាច​អនុវត្ត​កិច្ចសន្យាជួយឧបត្ថម្ភជាច្រើនជាងសំរាប់ជនចំណាក់ស្រុកអំពិហិរញ្ញវត្ថុ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ