បញ្ហាជនអន្តោប្រវេសន៍៖ក្រិកសំណូមពរ EU ជួយឧបត្ថម្ភបន្ថែម៣៣០លានអឺរ៉ូសំរាប់ឆ្នាំ២០១៦
|
បញ្ហាជនអន្តោប្រវេសន៍៖ក្រិកសំណូមពរ EU ជួយឧបត្ថម្ភបន្ថែម៣៣០លានអឺរ៉ូសំរាប់ឆ្នាំ២០១៦ (Telegraph) |
Vovworld-រដ្ឋាភិបាលក្រិកនាថ្ងៃទី២២តុលាបានឲ្យដឹងថា កំពុងរងចាំសហភាព
អឺរ៉ុប (EU) ជួយឧបត្ថម្ភបន្ថែមយ៉ាងតិចបំផុតចំនួនប្រាក់៣៣០លានអឺរ៉ូសំរាប់ឆ្នាំ
២០១៦សំដៅទប់ទល់នឹងចរន្តជនអន្តោប្រវេសន៍។ ក្រិកក៏បានស្នើរដៃគូទ្វីបអឺរ៉ុប
បង្កើនការជួយឧបត្ថម្ភអំពីធនធានមនុស្សដូចដែលបានសន្យា។ តាមគំរោងជន
អន្តោប្រវេសន៍ដំបូងនៅក្រិកនឹងទៅកាន់ Luxembourg និងស៊ុយអែតក្នុងប៉ុន្មានថ្ងៃ
ខាងមុខ។ នេះជាផ្នែកមួយក្នុងដំណើរការរៀបចំការស្នាក់នៅឡើងវិញដែល EU
ដាក់ចេញសំដៅជួយជនអន្តោប្រវេសន៍១៦០ពាន់នាក់ចំណាក់ស្រុកទៅបណ្ដា
ប្រទេសខ្សែខាងមុខគឺក្រិកនិងអ៊ីតាលីក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រសួងគោល
នយោបាយអន្តោប្រវេសន៍របស់ក្រិកកំណត់ត្រូវការចំនួនប្រាក់៤៨០លានអឺរ៉ូសំរាប់
ឆ្នាំ២០១៦។ ក្នុងខ្ទង់ប្រាក់នេះ ៣៣០លានអឺរ៉ូមិនទាន់បានមូលនិធិទ្វីបអឺរ៉ុបគ្រោងទុក
ខណៈដែលមូលនិធីទាំងនេះចាំបាច់ត្រូវបង្កើនដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់
សំរាប់ក្រិក៕