បញ្ហាជនអន្តោប្រវេសន៍៖អូទ្រីសសំណូមពរឲ្យអាល្លឺម៉ង់ផ្លាស់ប្ដូរគោលនយោបាយស្ដីអំពីជនភៀសខ្លួន

បញ្ហាជនអន្តោប្រវេសន៍៖អូទ្រីសសំណូមពរឲ្យអាល្លឺម៉ង់ផ្លាស់ប្ដូរគោលនយោបាយស្ដីអំពីជនភៀសខ្លួន - ảnh 1
ជនភៀសខ្លួនស្វែងរកវិធានការឆ្លងទន្លេចូលទៅម៉ាសេដូនពីជំរុំភៀសខ្លួននៅព្រំដែនក្រិក-ម៉ាសេដូន នាថ្ងៃទី​ ១៤ មិនា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៥ មិនា រដ្ឋាភិបាលអូទ្រីសបានអំពាវនាវឲ្យប្រទេសនានា
បញ្ចប់គោលនយោបាយដែលអនុញ្ញាតឲ្យជនភៀសខ្លួនធ្វើដំណើរឆ្លងព្រំដែនដោយ
សេរីភាព មិនត្រឹមតែរវាងក្រុមប្រទេស Balkan ប៉ុណ្ណោះទេ ថែមទាំងនៅចំណុចក្ដៅៗ
ដែលជនភៀសខ្លួនកំពុងស្វែងរកវិធានការចូលទៅទ្វីបអឺរ៉ុបទៀតផង។នាយករដ្ឋ
មន្រ្តីអូទ្រីសលោក Werner Faymann បានសំណូមពរឲ្យសមភាគី អាល្លឺម៉ង់លោក
ស្រី Angela Merkel ផ្លាស់ប្ដូរគោលនយោបាយនាបច្ចុប្បន្ន ហើយ ចេញផ្សាយសេចក្ដី
ប្រកាសដ៏ច្បាស់លាស់ស្ដីអំពីការទទួលយកជនភៀសខ្លួន។តាមលោក Faymann
ថា ប្រសិនបើមិនបញ្ចប់ស្ថានការណ៍ដែលជនភៀសខ្លួនធ្វើ ដំណើរដោយសេរីភាព
រវាងប្រទេសអឺរ៉ុបនានាទេ  នោះគឺការអនុវត្តន៍សេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សា
អឺរ៉ុបនឹងមិនអាចសម្រេចបានឡើយ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃដដែល កងទ័ពនឹងសមត្ថកិច្ចម៉ាសេដូន
បានបញ្ជូនត្រឡប់ទៅក្រិកវិញនូវជនភៀសខ្លួនជាង១ពាន់៥រយនាកដែលកំពុង
ស្វែង រកវិធានការឆ្លងព្រំដែនចូលទៅប្រទេសនេះ បើទោះបីជារដ្ឋអំណាច
Skopje បាន បិទទ្វារព្រំដែនក្នុងអំឡុងមួយសប្ដាហ៍កន្លងទៅក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ