បញ្ហាដ៏ក្តៅគគុកបានកើតឡើងនៅក្នុងសន្និសីទកំពូល EU

(VOVWORLD) -អ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបលោក Preben Aamann បានឲ្យដឹងថា ដោយសារតែសមាជិកមួយបានរក្សាទុកទស្សនៈអំពីសេចក្តីថ្លែងការណ៍រួមទាំងស្រុង បានជានាបច្ចុប្បន្នគ្មានសេចក្ដីប្រកាសរួមឯកភាពណាមួយឡើយ។
បញ្ហាដ៏ក្តៅគគុកបានកើតឡើងនៅក្នុងសន្និសីទកំពូល EU - ảnh 1 សន្និសីទកំពូល EU

សន្និសីទកំពូលសហភាពអឺរ៉ុប (EU) បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៨ និង ថ្ងៃទី ២៩ មិថុនា បានប្រារពនៅទីក្រុងព្រុចសែលរបស់ បែលហ្សិក ដោយមានរបៀបវារៈផ្ដោតទៅលើបញ្ហាដ៏ក្តៅគគុកមួយចំនួនដូចជា៖ ជនអន្តោប្រវេសន៍ ដំណើរការនៃកិច្ចចរចារ Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) និងនិងថវិការយៈពេលយូរអង្វែងរបស់ EU។ បញ្ហាជនអន្តោប្រវេសន៍គឺជាប្រធានបទ សំខាន់ៗនៃរបៀបវារៈសន្និសីទកំពូលនេះ។

នាថ្ងៃទី ២៨ មិថុនា អ៊ីតាលីបានរារាំងសេចក្តីថ្លែងការណ៍រួមនៃសន្និសីទកំពូលសហភាពអឺរ៉ុបដើម្បីដាក់សម្ពាធចាប់បង្ខំឲ្យថ្នាក់ដឹកនាំ EU ត្រូវ ជួយឧបត្ថម្ភប្រទេសខ្លួនច្រើនថែមទៀត ក្នុងការទប់ទល់នឹងរលកជនអន្តោប្រវេសន៍។ អ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបលោក Preben Aamann បានឲ្យដឹងថា ដោយសារតែសមាជិកមួយបានរក្សាទុកទស្សនៈអំពីសេចក្តីថ្លែងការណ៍រួមទាំងស្រុង បានជានាបច្ចុប្បន្នគ្មានសេចក្ដីប្រកាសរួមឯកភាពណាមួយឡើយ។ យោងតាមលោក Ammann បានឲ្យដឹងថា៖ សន្និសីទនេះមិនអាចប្រកាសសេចក្តីសំរេចចិត្តបន្ទាប់ពីការពិភាក្សាជាច្រើនម៉ោងស្តីពីសន្តិសុខ ការពារជាតិ ការងារធ្វើ កំណើន និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ