បញ្ហានៅក្រិកក្របដណ្តប់ថ្ងៃធ្វើការទី ១ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ G7

បញ្ហានៅក្រិកក្របដណ្តប់ថ្ងៃធ្វើការទី ១ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ G7  - ảnh 1
បញ្ហានៅក្រិកក្របដណ្តប់ថ្ងៃធ្វើការទី ១ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ G7 (Image: VNA)


(VOVworld) – នារសៀលថ្ងៃទី ២៨ ឧសភា សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិង ទេសាភិបាលធនាគារកណ្ដាលនៃបណ្ដាក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7)  បានមានសម័យប្រជុំជាផ្លូវការនៅទីក្រុង Dresden អាល្លឺម៉ង់​ ក្នុងនោះ បញ្ហាបំណុល របស់ក្រិកគឺជាបញ្ហាស្នូលមួយ។ នៅសម័យប្រជុំលើកនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
អាមេរិក លោក Jack Lew បានដាស់តឿនភាគីទាក់ទិននានាស្វែងរកដំណោះស្រាយ សំរាប់វិបត្តិបំណុលនៃប្រទេសអឺរ៉ុបខាងត្បូងនេះសំដៅរួមចំណែកចូលក្នុងស្ថិរភាព
រួមរបស់ សេដ្ឋកិច្ចសកល។ អគ្គនាយិការថវិការរូបីយវត្ថុអន្តរជាតិ (IMF) លោកស្រី
Christine Lagarde បានវាយតំលៃថា៖ អ្នកម្ចាស់បំណុលអន្តរជាតិរួមមាន IMF
គណៈកម្មាធិការ អឺរ៉ុប (EC) ធនាគារកណ្ដាលអឺរ៉ុប (ECB) និងក្រិក​ បានឈានទៅ
វិធានការចុង ក្រោយក្នុងការដោះស្រាយវិបត្តិបំណុលនៃប្រទេសនេះ។ ប៉ុន្តែ
លោកស្រី  Lagarde បានចាត់ទុកថា៖ ក្រិកត្រូវបង្ហាញនូវប្តេជ្ញាចិត្ត​ក្នុងការកែណែ
ទម្រង់ឲ្យបានខ្លាំងក្លាថែមទៀត ។ ថ្នាក់ដឹកនាំរបស់ ECB និង EC បន្តរក្សាលក្ខ័ណ្ឌ
ថា៖ ក្រិកត្រូវអនុវត្តកំណែទម្រង់ភ្លាម មួយរំពិច​ក្នុងករណីប្រទេសនេះចង់ទទួលបាន
កញ្ចប់ប្រាក់ជួយឧបត្ថម្ភបំពេញបន្ថែមដែលរដ្ឋាភិបាលឆ្វេងនិយមរបស់នាយក
រដ្ឋមន្ត្រី Alexis Tsipras នៅបដិសេធនោះ។  

ក្នុងថ្ងៃធ្វើការទី ១ អង្គសន្និសីទ G7 ក៏បានពិភាក្សាអំពីការកសាងក្រមបទដ្ឋានមួយ សំដៅទប់ទល់នឹងបទល្មើសមិនចង់សម្ព័ន្ធនៃបណ្ដាសម្ព័ន្ធក្រុមហ៊ុនពហុជាតិ 
ព្រមទាំង ឯកភាពអំពីផែនការផ្តល់ជំនួយហិរញ្ញវត្ថុសំរាប់រដ្ឋអំណាចអ៊ុយក្រែន
និងវិធានការណ៍ទប់ស្កាត់ ប្រភពប្រាក់ជួយឧបត្ថម្ភអង្គការភេវរកម្មអន្តរជាតិ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ