បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៖ អ៊ីរ៉ង់ស្វែងរកទិសដៅរចនាឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -នាថ្ងៃទី១៣ ឧសភា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអះអាងសារជាថ្មីថា៖ ប្រសិនបើផលប្រយោជន៍របស់ប្រទេសខ្លួនត្រូវបានការពារ។
បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់៖ អ៊ីរ៉ង់ស្វែងរកទិសដៅរចនាឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani

នាថ្ងៃទី១៣ ឧសភា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានអះអាងសារជាថ្មីថា៖ ប្រសិនបើផលប្រយោជន៍របស់ប្រទេសខ្លួនត្រូវបានការពារ តេអេរ៉ង់នៅតែអាចរាក្សាកិច្ចសន្យាចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលមានឈ្មោះថា៖ ផែនការសកម្មភាពដ៏ធំទូលំទូលាយ (JCPOA) ដែលប្រទេសេនេះបានចុះហត្ថលេខាក្នុងឆ្នាំ 2015 ជាមួយក្រុម P5 + 1 (រួមមានប្រទេសចំនួន 5 ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្ដិសុខនៃ អង្គការសហប្រជាជាតិរួមមានអង់គ្លេសចិនបារាំងរុស្ស៊ីនិងអាមេរិក បូកនឹងប្រទេសអាល្លឺម៉ង់) ។ ក្នុងសេចក្ដីប្រកាសដែលត្រូវបានផ្សាយតាមរយៈទូរទស្សន៍ជាតិ លោក Rouhaniបានសង្កត់ធ្ងន់ថា៖ សេចក្ដីសម្រេចចិត្តរបស់អាមេរិកស្ដីពីការដកខ្លួនចេញពី JCPOA គឺជា "កាយវិការរំលោភលើក្រមសីលធម៌និងដើផ្ទុយទៅនឹងបទប្បញ្ញត្តិអន្ដរជាតិ" ។

នាថ្ងៃដដែល ថ្លែងមតិ ខណៈដែលបំពេញទស្សនកិច្ចនៅចិន ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាច្រើន ដើម្បីជួយសង្គ្រោះ JCPOA បន្ទាប់ពីអាមេរិកដកខ្លួនចេញនោះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានសម្ដែងក្ដីសង្ឃឹមថា៖ដំណើរទស្សនកិច្ចលើកនេះ អ៊ីរ៉ង់អាចនឹងរៀបចំបានផែនការនាពេលអនាគតយ៉ាងច្បាស់លាស់សម្រាប់កិច្ចព្រមព្រៀងនុយក្លែអ៊ែរ ដោយផ្អែកលើមូលដ្ឋានរចនាឡើងវិញនុវកិច្ចព្រមព្រៀងពោលខាងលើ ខណៈដែល គ្មានប្រទេសអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ